ខេត្តស្វាយរៀង ៖ អភិបាលរងខេត្ត លោក តូច ប៉ូលីវ៉ា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧បានឲ្យដឹងថា ប្រជាជនដែលរងគ្រោះដោយសារសារធាតុគ្រាប់ បែកគីមី(CS) ក្នុងចម្ការដំឡូងភូមិតាវាំង ឃុំគគីរ ស្រុក រមាសហែកមានចម្ងាយ ប្រហែល២០០០ម៉ែត្រពីវត្តគគីរ ដែលជាទីតាំងកំពុងប្រតិបត្តិការដោះគ្រាប់បែកគីមីកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នោះឥឡូវនេះមានពលរដ្ឋ៣នាក់ ក្នុងចំណោម៨នាក់កើតមានបញ្ហាសុខភាពឡើងវិញ ។
លោកអភិបាលរងខេត្តបានបន្តថា ជនរងគ្រោះ៣នាក់ដែលមានអាការថប់ដង្ហើមស្ងួតបំពង់កនិងក្តៅឆួលរាងកាយត្រូវបានបញ្ជូនទៅសង្គ្រោះនិងតាមដានសុខភាពនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែកម្តងទៀត។ ដូច្នេះបងប្អូនដែលរស់នៅក្នុងឃុំ គគីរបើបានឃើញវត្ថុសង្ស័យណាមួយ ហើយសូមកុំប៉ះពាល់ និងត្រូវរាយការណ៍ទៅមន្ត្រីជំនាញជាបន្ទាន់ដើម្បីចៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត ។
គួររំលឹកថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៧ ប្រជាពលរដ្ឋ៩នាក់មានអាការ ពុលដោយសារការសាយភាយ សារធាតុគ្រាប់បែក គីមី។ ក្នុងនោះ៨នាក់មានអាការធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះគឺទី១-ឈ្មោះ ពូជ សាវិល ភេទស្រី អាយុ៥៣ឆ្នាំ, ទី២- ឈ្មោះ សូ សារ៉ន ភេទប្រុស អាយុ ២៩ឆ្នាំ, ទី៣-ឈ្មោះ សូ សំអូន ភេទប្រុស អាយុ ១៤ឆ្នាំ, ទី៤-ឈ្មោះ ម៉ិញ ធឿន ភេទ ប្រុស អាយុ១៦ឆ្នាំ, ទី៥-ឈ្មោះ អុិន សាបុល ភេទ ប្រុស អាយុ៦ឆ្នាំ, ទី៦-ឈ្មោះ អ៊ំ មករា ភេទ ប្រុស អាយុ១២ឆ្នាំ ជាសិស្ស, ទី៧-ឈ្មោះ មាស នាង ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរ កសិករ និងទី៨-ឈ្មោះ ដុម ឃុត ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ ដោយ អ្នកទាំង៨មានទីលំនៅភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមាន អាការៈពុលពីការសាយភាយគ្រាប់បែក គីមី ទី១-ឈ្មោះ ពូជ សាវិល ភេទស្រី អាយុ៥៣ឆ្នាំ, ទី២- ឈ្មោះ សូ សារ៉ន ភេទ ប្រុស អាយុ ២៩ឆ្នាំ, ទី៣-ឈ្មោះ សូ សំអូន ភេទប្រុស អាយុ១៤ឆ្នាំ ៕
យឹម សុថាន