ខេត្ដឧត្ដរមានជ័យ ៖ កាលពីព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៥ នាយឧត្ដមសេនីយ៍ គន់ គីម សមាជិកគណៈអចិន្ដ្រៃយ៍គណៈ កម្មាធិការកណ្ដាលនិងជាប្រធានក្រុម ការងារគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជនកម្ពុជាចុះជួយខេត្ដឧត្ដរមានជ័យ បានអញ្ជើញចូលរួមអធិបតីពិធីផ្សព្វ ផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការ កណ្ដាលគណបក្សប្រជាជនកម្ពុជាលើក ទី៣៨ នៅស្នាក់ការគណបក្សប្រជាជន កម្ពុជាខេត្ដឧត្ដរមានជ័យ ។ នៅក្នុងឱកាសនោះលោក ស ថាវី ប្រធានគណៈកម្មាធិការគណបក្សប្រជា ជនកម្ពុជាខេត្ដឧត្ដរមានជ័យបានឡើង អានរបាយការណ៍អំពីសកម្មភាពដឹកនាំ បក្ស និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ដែលសមាជិកគណបក្សប្រជាជនកម្ពុជា ខេត្ដឧត្ដរមានជ័យបានអនុវត្ដកន្លងមក ដោយក្នុងនោះមានរៀបចំពិធីរំលឹក វិញ្ញាណក្ខន្ធប្រជាជនថ្ងៃទី២០ ឧសភា គោរពវិញ្ញាណក្ខន្ធសពសម្ដេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម ការងារពង្រឹង មូលដ្ឋាន ចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងសមាជិកបក្សតាមឃុំ សង្កាត់ ស្រុក ជាពិសេសនៅតាមអង្គភាពកងទ័ពដែល កំពុងឈរជើងនៅតាមបណ្ដោយព្រំដែន កម្ពុជា-ថៃ ។ ក្នុងនោះដែរក៏បានចុះពង្រឹង ការងារអង្គការមហាជន រួមចំណែក ផ្សព្វផ្សាយគោលនយោបាយ១១ខ របស់ រណសិរ្សទូទាំងប្រទេស និងគោលនយោ បាយរបស់គណបក្សប្រជាជនកម្ពុជា ដោយបានណែនាំដល់ក្រុង ស្រុកឱ្យធ្វើ បញ្ជីរាយនាមចំនួនសមាជិក សមាជិកា រណសិរ្សក្រុង ស្រុក ឃុំ សង្កាត់ ។ បន្ទាប់ មកក៏មានលើកទិសដៅបន្ដភារកិច្ច សម្រាប់អនុវត្ដរបស់គណបក្សប្រជាជន កម្ពុជាខេត្ដ ដោយទី១-ខិតខំធ្វើបច្ចុប្បន្ន ភាពសមាជិកបក្ស តាមសាខាបក្សភូមិ និងពង្រឹងសាខាបក្សភូមិ ដោយធ្វើសកម្ម ភាពព្រមគ្នា, ទី២-ត្រៀមធ្វើបច្ចុប្បន្ន ភាពសម្រាប់ចុះបញ្ជីឈ្មោះបោះឆ្នោត គ.ជ.ប.ជាថ្មី, ទី៣-ត្រៀមមន្ដ្រីជំនាញ របស់គណបក្សសម្រាប់ទៅរៀ នសូត្រ នៅ(គ៨៥)នៅពេលខាងមុខ, ទី៤-ជំរុញ កសាងស្នាក់ការបក្សឃុំ-សង្កាត់ឱ្យបាន គ្រប់ឃុំ-សង្កាត់ និងទី៥-ពង្រឹងវប្បធម៌ សន្ទនាដោយបន្ដផ្សព្វផ្សាយតាមគោល នយោបាយរបស់បក្សឱ្យបានទូលំទូលាយ ស៊ីជម្រៅ ពិសេសសុន្ទរកថាសម្ដេច តេជោហ៊ុន សែន ថ្ងៃកំណើតគណបក្ស ប្រជាជនកម្ពុជា និងខិតខំបើកទូលាយ កៀរគរមហាជន និងសមាជិកបក្សផ្សេង មកចូលរួមជាមួយគណបក្សប្រជាជន កម្ពុជា ។ ក្នុងឱកាសនោះដែរនាយឧត្ដមសេនីយ៍ គន់ គីម បានមានមតិផ្ដាំផ្ញើចំពោះ សមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជាខេត្ដឧត្ដរមានជ័យទាំងអស់ត្រូវ យកចិត្ដទុកដាក់ផ្សព្វផ្សាយគោលនយោ បាយរបស់គណបក្ស និងចុះទៅដល់មូល ដ្ឋានសួរសុខទុក្ខប្រជាពលរដ្ឋ និងដោះ ស្រាយរាល់សំណូមពរដែលពួកគាត់ចង់ បានដោយធ្វើយ៉ាងណាឱ្យបងប្អូនមាន ទំនុកចិត្ដលើគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតអាណត្ដិក្រោយៗទៀត ៕ ប្រាថ្នា
នាយឧត្ដមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីពិធិផ្សព្វផ្សាយ ខ្លឹមសារសន្និបាតកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជាលើកទី ៣៨
...