លោកអូស្មាន ហាស្សាន់ ចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋក្រីក្រខ្មែរឥស្លាមចំនួន៣០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ ក្នុងខែបួសរ៉ាម៉ាឌន

ចែករំលែក៖

ភ្នំពេញ៖ សកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់នៅក្នុងខែរ៉ាម៉ាឌន របស់លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូ​អមនាយករដ្ឋមន្រ្តី និង ជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បាននាំយកអំណោយ​ ជាកញ្ចប់ ដែលមានអង្ករ១០គីឡូក្រាម ស្ករសរ១គីឡូក្រាម ទឹកដោះគោ២កេស ទឹកផ្លៃឈើ២កំប៉ុងទឹសេរ៉ូ១០ដប រួមនិ​ង​ថវិកា ដើម្បី​​ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែ​វរាជ​ធានី​ភ្នំពេញ ចំនួន៣០០​គ្រួសារ ដើម្បីយកទៅដោះស្រាយក្នុងជីវភាពប្រចំាថ្ងៃ ក្នុងខែបួសរ៉ាម៉ាឌនរបស់សាសនាឥស្លាម កាលពីថ្ងៃទី ០៥ ខែកក្ដដា ឆ្នំា ២០១៥ ។

ក្នុងឳកាសនោះ លោកអូស្មាន ហាស្សាន់ ក៍បានពន្យល់ពីកាតព្វកិច្ចបួសរ៉ាម៉ាឌន របស់មុស្លិម ដែល​ជាកាតព្វកិច្ចទី៤ ក្នុងតាតព្វកិច្ចទាំង៥ របស់ឥស្លាមថា ជនមុស្លិមត្រូវមាន ភាពអត់ធ្មត់ ដល់ទី បញ្ចប់ក្នុងការ​ប្រឈមនឹងភាពអត់ឃ្លាន ភាពនឿយហត់ លោភលន់ កិលេសតណ្ហា និងភាពច្រណែន និន្ទា រួមនឹងអំពើ​អកុ​សល្យ​នានា ដែលបង្កអោយមានអស្ថេរភាព និង ចលាចលក្នុងសង្គមគ្រួសារ និង សង្គមជាតិទូទៅ។

លោកបន្ដថា៖ ដោយគោលនយោបាយ ដឹកនាំប្រទេស ប្រកបដោយសន្តិភាព និង សេរីភាពលើជំនឿ​សាសនា របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយ វិស័យនានា រួមទាំងវិស័យសាសនា មានការរីកចំរើន ឥត​ឈប់​ឈរ ដោយមិនមានការខ្វែងគំនិត រឺការរំលោភសិទ្ឋ សេរីភាពទៅលើការ ប្រតិបត្តិវិន័យ របស់សាសនា​ណាមួយ ផ្ទុយទៅវិញ សាសនិកទាំងអស់ រស់នៅប្រកបដោយ សុខដុមរមនីយកម្ម នៅក្រោមដំបូលតែមួយ របស់រាជ រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ។

លោកអូស្មាន ហស្សាន់ ​​បានបញ្ជាក់ថា៖ បងប្អូនហគមន៍ខ្មែរឥស្លាម ដែលកំពុងរស់នៅ លើទឹកដី​កម្ពុជា បច្ចុប្បន្ន ប្រកបដោយ សុខដុមរមនីយកម្ម ដូចសពថ្ងៃនេះ ក៍ដោយសារមានគោលនយោបាយ ​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​សន្តិ​ភាព និង សេរីភាពលើជំនឿសាសនា របស់រាជរដ្ឋាភិបាលកម្ពុជា ដែល​ដឹក​នំា​ដោយ​​សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឲ្យវិស័យនានា រួមទាំងវិស័យ​សាសនា មាន​ការរីក​​ចំ​រើនឥត​ឈប់ឈរ ដោយមិនមានការ ខ្វែងគំនិត រឺការរំលោភសិទ្ឋិសេរីភាព ​ទៅលើ​ការ ប្រតិបត្តិ​វិន័យ របស់​សាស​នា ណាមួយ ផ្ទុយទៅវិញសាសនិកឥស្លាម ទាំងអស់រស់នៅប្រកប ដោយ​សុខដុម​រមនីយ​កម្ម​​នៅ​ក្រោមដំបូលតែមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គ​មហា​សេនា​បតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ៕ ​

20150706-113132.jpg

20150706-113138.jpg

20150706-113142.jpg

...

20150706-113147.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print