នារីម្នាក់បើករថយន្តស៊េរីទំនើបប៉ះជាមួយរុឺម៉កកង់បីសង១.០០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

(ភ្នំពេញ)៖ នារីម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងបានប៉ះជាមួយរុឺម៉កកង់បី រួចមិនបានឈប់ដោះស្រាយគ្នាទេ បានបើករថយន្តគេចទៅឈប់នៅមុខភូមិគ្រឹះមួយកន្លែងនៅក្បែរកំពង់ដរស្វាយជ្រុំ ហើយគេចខ្លួនបាត់។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង ១១យប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៥។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Lexus RX350 ពណ៌ស ស្លាកលេខ៖ 2T-8260 បើកបរដោយស្រ្តីម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើកប៉ះជាមួយម៉ូតូកង់៣ នៅស្ពានជ្រោយចង្វា។

ភ្លាមនោះអ្នកបើករថយន្តមិនបានឈប់ដោះស្រាយគ្នាទេ បានបើករថយន្តគេចចូលទៅភូមិគ្រឹះមួយកន្លែងលេខ២១៩ នៅក្បែរកំពង់ដរ ស្វាយជ្រំុ ក្នុងសង្កាត់- ខណ្ឌជ្រោយចង្វារ ហើយត្រូវបានក្រុមខាងម៉ូតូកង់៣ នាំគ្នាជាង១០០នាក់តាមទៅឡោមព័ទ្ធដល់មុខភូមិគ្រឹះ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តបានចេញសំណង់ចំនួន១.០០០ដុល្លារដើម្បីបញ្ចប់រឿង៕

20150706-114315.jpg

20150706-114320.jpg

20150706-114323.jpg

...

20150706-114327.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print