ឃាត់ខ្លួនតាមដីកាបង្គាប់ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះព្រៃសហការគ្នា ចុះអនុវត្តន៍ដីកាបង្គប់ឲ្យនាំខ្លួន របស់ចៅក្រមសើុបសួរនៃសាលា ដំបូងខេត្តពោធិសាត់ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ខណៈបានរត់គេចខ្លួនអស់មួយរយៈនាកន្លងមក។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងមន្រ្តីជំនាញឃាត់ខ្លួនឈ្មោះ ឈន ពិសី ហៅវុិត ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិពាលញែក ២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី យឹម ស៊ាងហៃ អធិការនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងកាម(ដីកាបង្គាប់ឲ្យនាំខ្លួន) លេខ ២៣១ គខ/១៧ ចុះ០៥ កុម្ភៈ ឆ្នាំ២០១៧ ដោយចោទពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលជនសង្ស័យបានប្រព្រិត្តឡើងនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្នុងអំឡុងឆ្នាំ២០១៦ បន្ទាប់ពីពេលនោះមកជនសង្ស័យក៍បានរត់គេចខ្លួនរហូតដល់ថ្ងៃឃាត់ខ្លួននេះតែម្ដង។

លោក វរសេនីយ៍ត្រី អធិការនគរបាលនៃអធិការដ្ឋាននគរបាលបន្តទៀតថា ចំពោះករណីខាងលើនេះជនសង្ស័យបានបំពេញនីតិវិធីនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងបានបំសំណំបែបបទបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print