កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌចុះអនុវត្តដីកាបង្គប់ឲ្យនាំខ្លួនឃាត់ខ្លួនម្នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយា ល័យនគរបាលព្រហ្មទណ្ឌកំរិស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សហការជាមួយក្រឡាបញ្ជី ដឹកនាំកម្លាំងជំនាញចុះអនុវត្ត(ដីកាបង្គាប់ឲ្យនាំខ្លួន)របស់ចៅក្រមសើបសួរនៃសាលាដំបូងខេត្ត្តពោធិ៍សាត់ ដោយជាប់ចោទពីបទ៖ ឆបោកមានស្ថានទម្ថន់ទោស ក្នុងនោះឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចហាងកាហ្វេមួយកន្លែង។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចហាងកាហ្វេមួយកន្លែងយីហោ(លាង) ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងអនុវត្តឃាត់ខ្លួន(ដីកាបង្គាប់ឲ្យនាំខ្លួន)របស់ចៅក្រមសើបសួរនៃសាលាដំបូងខេត្ត្តពោធិ៍សាត់ឈ្មោះ វ៉ាន់ ប៊ុនវឿន ហៅ(ឆេង លី)ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំកំណើត ភូមិប្រាសាទ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្ន(រស់នៅភូមិដងឡង ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់)។

លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បន្តថា ជនសង្ស័យអនុវត្តឡើង(ដីកាបង្គាប់ឲ្យនាំខ្លួន) លេខ ២០៣ ដន ២០១៧ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ ចេញដោយលោក អុិត សម្ភស្ស ចៅក្រមសុើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយចោទពីបទ៖ ឆបោកមានស្ថានទម្ថន់ទោស ដែលបានប្រព្រិត្តឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃវាំង ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបន្តទៀតថា ចំពោះជនសង្ស័យបាននាំយកមកការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណំបែបបទបន្ថែម និងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់នារសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នេះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print