ជប៉ុន​ កូរ៉េ​ខាងត្បូង​ជួប​ពិភាក្សា​គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ​

ចែករំលែក៖

​មន្ត្រី​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ថា​ នៅ​ស​ប្តា​ហ៍​ខាងក្រោយ​នេះ​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​សេ​អ៊ូ​ល​ ។​ នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញ​ថា​ ប្រទេស​ដែល​ជា​សម្ពន្ធមិត្ត​អា​មេ​រិ​ក​ទាំង​ពីរ​នេះ​កំពុង​តែ​ខិតខំ​ដោះស្រាយ​បញ្ហា​ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ឡើង​វិញ​ ។​

saw

​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​ប្រកាស​ថា​ នៅ​ថ្ងៃ​អង្គារ​ ស​ប្តា​ហ៍​ខាង​មុខ​នេះ​ ស្ថិត​នៅ​ទីក្រុង​សេ​អ៊ូ​ល​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​ លោក​ Han​ Min-koo​ និង​សម​ភាគី​ជប៉ុន​ លោក​ឧត្តមសេនីយ៍​ Nakatani​ នឹង​ជួប​ពិភាក្សា​ជា​ត្រីភាគី​ជាមួយ​ប្រទេស​ចិន​ ។​

​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងត្បូង​ និង​ជប៉ុន​ធ្លាប់​បាន​ជួប​គ្នា​លើក​ដំបូង​មក​ហើយ​កាលពី​ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ដែល​ជា​ជំនួប​មិន​ធ្លាប់​មាន​រវាង​ក្រសួងការពារជាតិ​ជប៉ុន​ កូរ៉េ​ខាងត្បូង​ ក្នុង​រយៈពេល​៤​ឆ្នាំ​នោះ​ ។​ ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​មានការ​ប្រេះស្រាំ​អូស​បន្លាយពេល​តាំងពី​សម័យ​សង្គ្រាម​ ដែល​ជប៉ុន​ចូល​ធ្វើ​អាណានិគម​ន៍​នៅ​ឧបទ្វីប​កូរ៉េ​ក្នុង​ឆ្នាំ​១៩១០​ដល់​ឆ្នាំ​១៩៤៥​ ។​ កងទ័ព​ជប៉ុន​បាន​បង្ខំ​ឲ្យ​ស្ត្រី​កូរ៉េ​ខាងត្បូង​ធ្វើ​ជា​ស្រីពេស្យា​បម្រើ​តណ្ហា​ដល់​កងទ័ព​ជប៉ុន​នោះ​ ។​

​ក្រោយ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​មក​ លោកស្រី​ Park​ Geun-Hye​ បាន​ច្រាន​ចោលការ​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ ដោយ​សំអាង​ថា​ ទីក្រុង​តូ​ក្យូ​នៅ​មិន​ទាន់​ខុស​ត្រូវ​ ឲ្យ​បាន​សមរម្យ​ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​ធ្វើ​ចំពោះ​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​កាលពី​អំឡុង​សម័យ​សង្គ្រាម​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ ភាគី​ទាំង​ពីរ​មិន​បាន​បែកខ្ញែក​គ្នា​នោះ​ទេ​ ដោយ​អាស្រ័យ​ថា​ អា​មេ​រិ​ក​ដែល​ជា​សម្ពន្ធមិត្ត​នោះ​បាន​ជំរុញ​ឲ្យ​ជប៉ុន​ កូរ៉េ​ខាងត្បូង​ស្រុះស្រួល​គ្នា​ដើម្បី​រួម​គ្នា​ប្រឆាំង​ឥទ្ធិពល​ចិន​ ។​

​ការ​ប្រកាស​ជា​ចំហរ​ស្តី​អំពី​មន្ត្រី​ក្រសួងការពារជាតិ​ប្រទេស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​ជា​ផ្លូវការ​នា​ពេល​នេះ​ កើតឡើង​ក្រោយ​ពី​មន្ត្រី​ប្រទេស​ទាំង​ពីរ​បាន​ជួប​គ្នា​ក្រៅផ្លូវការ​រួច​មក​ហើយ​ដើម្បី​បញ្ចៀស​ការ​ខឹងសម្បារ​ពី​សាធារណជន​ ។​ កិច្ច​សហប្រតិបត្តិការ​ដោយ​កង​កម្លាំងយោធា​ប្រទេស​ទាំង​ពីរ​ ក៏​មិន​បាន​ធ្លាក់​ដល់​កម្រិត​មួយ​ព្រួយបារម្ភ​នោះ​ដែរ​ បើ​ទោះជា​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ មាន​ពេល​ខ្លះ​ស្ថិត​ក្នុង​កាលៈទេសៈ​ផុយ​ស្រួយ​ក៏​ដោយ​ ។​

​ក្រសួងការពារជាតិ​កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ថា​ ការ​ជួប​ពិភាក្សា​នៅ​ពេល​នេះ​រវាង​លោក​ Han​ និង​លោក​ Nakatani​ នោះ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការ​គំរាមកំហែង​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ លោក​ Nakatani​ នឹង​ធ្វើ​បទ​សង្ខេប​ឲ្យ​សម​ភាគី​កូរ៉េ​ខាងត្បូង​បានដឹង​អំពី​ការ​ដែល​រដ្ឋាភិបាល​ជប៉ុន​បាន​កែប្រែ​ច្បាប់​ស្តី​អំពី​សង្គ្រាម​ ។​ ការ​កែប្រែ​ច្បាប់​នេះ​មាន​ន័យ​ថា​ ជប៉ុន​អាច​បញ្ជូន​កងទ័ព​ឲ្យ​ទៅ​ជួយ​ប្រទេស​ជិតខាង​ និង​សម្ពន្ធមិត្ត​ ប្រសិនបើ​ទទួល​រង​ការ​វាយប្រហារ​ពី​សំណាក់​សត្រូវ​នោះ​ ។​

​លោកស្រី​ផាក​ យុង​ហេ​ ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ថ្លែង​ថា​ លោកស្រី​ចង់​ឲ្យ​មាន​កិច្ច​ពិភាក្សា​ ដែល​លោកស្រី​ធ្លាប់​បាន​គេចវេះ​មិន​ចង់​ជួប​ពិភាក្សា​ជា​យូរ​មក​នោះ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ស៊ី​ន​ហ្សូ​ អា​បេ​ ។​ ការ​ចរចា​គ្នា​អាច​ធ្វើ​ឡើង​នៅ​ទីក្រុង​សេ​អ៊ូ​ល​ក្នុង​ពីរ​បី​ស​ប្តា​ហ៍​ខាង​មុខ​នេះ​ ជា​កិច្ច​ពិភាក្សា​ត្រីភាគី​រវាង​លោកស្រី​ផាក​ យុង​ហេ​,​ លោក​ហ្ស៊ី​ន​ហ្សូ​ អា​បេ​ និង​នាយក​រដ្ឋមន្ត្រី​ចិន​ លោក​ លី​ ឃើ​ជាំ​ង​ ។​ កិច្ចប្រជុំ​ត្រីភាគី​នេះ​បាន​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០០៨​ រហូត​ដល់​ឆ្នាំ​២០១២​ បាន​ផ្អាក​ទៅ​វិញ​ដោយសារ​តែ​ទំនាក់ទំនង​រវាង​កូរ៉េ​ខាងត្បូង​ នឹង​ជប៉ុន​មានការ​រកាំរកូស​ ៕​

435

...

ប្រែសម្រួល៖ ថាច់​ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print