​ផ្អាក​ប្រកួត​ជើងឯក​ខ្សែក្រវាត់​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​១​សបា្ដហ៍​នៅ​សង្វៀន​ TV5

ចែករំលែក៖

​ភ្នំពេញ​៖​ សង្វៀន​ប្រដាល់​របស់​ ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​ផ្អាក​ការ​ប្រកួត​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ជា​លក្ខណៈ​វាយ​ដណ្ដើម​ខ្សែក្រវាត់​ស៊ីម៉ងត៍​អូដ្ឋ​និង​ ជើងឯក​ TIFFY​ SUPER​ FIGHT​ រយៈ​ ពេល​១​សបា្ដហ៍​ដើម្បី​ទុក​ឱកាស​ឱ្យ​កីឡា​ ករ​ដែល​ត្រូវ​បន្ដ​ការ​ប្រកួត​នៅ​វគ្គ​ខ្វែង​ ពូ​ល​ និង​បន្ដ​ដំណាក់កាល​ទី​៣​វគ្គ​៨​នាក់​ បន្ទាប់​ពី​ពួក​គេ​សម្រាក​ទៅ​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​បាន​ បញ្ចប់​កាលពី​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​ ២០១៥​កន្លង​ទៅ​ ប៉ុន្ដែ​គណៈកម្មការ​ផ្គូផ្គង​ រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្ដភាព​រួម​ជាតិ​ជំនួស​វិញ​នា​ល្ងាច​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ទី​១៧-១៨​ ខែតុលា​ ឆ្នាំ​ ២០១៥​នេះ​ ។​

Untitled-1

​លោក​ មាស​ សុ​គ្រី​ អ្នក​ចាប់​គូ​ ប្រដាល់​របស់​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បាន​ ប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រកួត​កីឡាប្រដាល់​ក្បាច់​ គុន​បុរាណ​ខ្មែរ​លក្ខណៈ​វាយ​ដណ្ដើម​ខ្សែ​ ក្រវាត់​ចំនួន​២​កម្មវិធី​ គឺ​កម្មវិធី​របស់​ ស៊ីម៉ង់ត៍​អូដ្ឋ​និង​ជើងឯក​ទី​ហ្វី​សុទ្ធតែ​ត្រូវ​បានឱ្យ​សម្រាក់​១​សបា្ដហ៍​ដូច​គ្នា​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ តាម​ពិត​ទៅ​ ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទាំង​២​កម្ម​ វិធី​បាន​ឈាន​ដល់​វគ្គ​វាយ​ខ្វែង​ពូ​ល​ សម្រាប់​ប្រកួត​ដណ្ដើម​ខ្សែ​វាយ​ស៊ី​ម៉ត៍​ អូដ្ឋ​ រីឯ​មួយ​កម្មវិធី​ទៀត​នោះ​គឺ​ប្រកួត​ វិល​ជុំ​ជម្រុះ​ជើងឯក​ទី​ហ្វី​ក៏​បាន​បញ្ចប់​ ដំណាក់កាល​ទី​២​ឈាន​ចូល​ដល់​ដំណាក់​ កាល​ទី​៣​វគ្គ​៨​នាក់​ជម្រុះ​ទុក​តែ​៤​នាក់​ ដែរ​ដើម្បី​ស្វែងរក​កីឡាករ​ជើង​ខ្លាំង​ឡើង​ទៅ​ប្រកួត​បន្ដ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ផ្ដាច់ព្រ័ត្រ​ ។​

​បើ​ទោះបី​បែប​នេះ​ក្ដី​គណៈកម្មការ​ ផ្គូផ្គង​បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​ លក្ខណៈ​មិត្ដភាព​ជំនួស​ដោយ​ថ្ងៃ​សៅរ៍​ ទី​១៧​ ខែតុលា​ មាន​ចំនួន​៥​គូ​ក្នុង​នោះ​ កីឡាករ​ សោម​ វិ​ឆ័​យ​ មក​ពី​សាល​វ័​ន្ដ​ កីឡា​ជួប​ជាមួយ​កីឡាករ​ ឌុ​ម​ កែវ​ដា​ មក​ពី​ក្លិប​មកុដ​រាជសីហ៍​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​ ។​ កីឡាករ​ ប៉ូ​ វ៉ា​ន់​ស័ក្ដិ​ មក​ពី​ក្លិប​គី​សែ​មាន​ឫទ្ធិ​ប៉ះ​ជាមួយ​កីឡាករ​ ឡុ​ង​ សំណាង​ មក​ពី​ក្លិប​សាល​វ័​ន្ដ​ កីឡា​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ និង​ កីឡាករ​ នួន​ ភា​រ័ក្ស​ មក​ពី​ក្លិប​តា​ព្រហ្ម​ មាន​ជ័យ​ប្រកួត​ជាមួយ​កីឡាករ​ ឈៀង​ ហេង​ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​ក្នុង​ប្រភេទ​ ទម្ងន់​៥៧​គីឡូក្រាម​ ។​

​ចំណែកឯ​ថ្ងៃអាទិត្យ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៥​ មាន​ចំនួន​៥​គូ​ដែរ​ គឺ​កីឡាករ​ ប្រាក់​ ស៊ី​ណាត​ មក​ពី​ក្លិប​តា​ដំបង​ដែក​មាន​ ឫទ្ធិ​ជួប​ជាមួយ​កីឡាករ​ សង​ គង់​ មក​ពី​ ក្លិប​អេ​ភូ​ថង​កីឡា​ប្រភេទ​ទម្ងន់​៥៤​គីឡូ​ ក្រាម​ ។​ កីឡាករ​ សុខ​ ចិន្ដា​ មក​ពី​ក្លិប​ ឃ្លាំងមឿង​កីឡា​ខេត្ដពោធិ៍សាត់​ប៉ះ​ជា​ មួយ​កីឡាករ​ វេ​ង​ សា​វ៉​ន​ មក​ពី​គី​សែ​មាន​ ឫទ្ធិ​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ​៕

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print