មី​យ៉ា​ន់​ម៉ា​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ

ចែករំលែក៖

​មី​យ៉ា​ន់​ម៉ា​បាន​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​ចំនួន​៨​ក្រុម​នៅ​ក្នុង​ប្រទេស​នេះ​ ដោយ​សង្ឃឹមថា​ កិច្ច​ព្រម​ព្រៀប​បាញ់​នេះ​ នឹង​នាំ​មក​នូវ​សន្តិភាព​ ឈាន​ដល់​បញ្ចប់​អំពើ​ហិង្សា​ដែល​អូស​បន្លាយ​ពេលវេលា​រាប់​ទសវត្សរ៍​កន្លង​មក​ហើយ​ ។​

dew (1)

​ប្រធានាធិបតី​មី​យ៉ា​ន់​ម៉ា​ លោក​ ថេ​ន​ សេន​ បាន​ថ្លែង​ថា​ កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៥​នោះ​ជា​ការ​បើក​ឲ្យ​មាន​វិ​ថី​ឆ្ពោះទៅ​រក​សន្តិភាព​នៅ​ពេល​អនាគត​ នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ឬ​ហៅ​ថា​ភូមា​នោះ​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ ក្រុម​ឧទ្ទាម​ដែល​សកម្ម​ក្នុង​អំពើ​ហិង្សា​បំផុត​នោះ​ នៅ​មិន​ទាន់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​បាន​សម្រេច​ឡើង​នៅ​ពេល​នេះ​ ក្រោយ​ពី​កិច្ច​ពិភាក្សា​អស់​រយៈពេល​ជិត​២​ឆ្នាំ​កន្លង​មក​នោះ​ឡើយ​។​

​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​បាន​ភ្ជាប់​ក្រុម​ឧទ្ទាម​ប្រដាប់​អាវុធ​បង្ក​អំពើ​ហិង្សា​នោះ​ចូល​ជាមួយ​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដទៃ​ផ្សេង​ទៀត​ដែល​កំពុង​ព្យាយាម​ធ្វើ​សកម្មភាព​គ្រប់គ្រង​តំបន់​ស្វយ័ត​របស់​ខ្លួន​ឲ្យ​កាន់តែ​ធំ​ទូលាយ​ចាប់តាំងពី​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៤៨​រៀង​មក​ ។​

​អំពើ​ហិង្សា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់បង់​ជីវិត​ ខណៈ​ដែល​រាប់​ពាន់​នាក់​ផ្សេង​ទៀត​គ្មាន​ជម្រក​ស្នាក់​នៅ​សមរម្យ​ បង្ខំ​ឲ្យ​កម្លាំងយោធា​ចាំបាច់​ត្រូវ​តែ​ចេញ​មុខ​អន្តរាគមន៍​ក្នុង​ឆាកនយោបាយ​ ដឹកនាំ​របប​នៅ​មី​យ៉ា​ន់​ម៉ា​អស់​ជា​ច្រើន​ឆ្នាំ​ ។​

​ប៉ុន្តែ​នៅ​ពេល​របប​យោធា​ផុតរលត់​ទៅ​ចូល​ដល់​របប​បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ថេ​ន​ សេន​ មី​យ៉ា​ន់​ម៉ា​បាន​និង​កំពុង​កែទម្រង់​គោលនយោបាយ​របស់​ខ្លួន​ចាប់ពី​ថ្នាក់​កណ្តាល​រហូត​ដល់​ថ្នាក់​មូលដ្ឋាន​ ក្នុង​គោលដៅ​បញ្ចប់​អំពើ​ហិង្សា​ ។​

​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​មាន​ក្តី​សង្ឃឹម​ទៅ​លើ​កិច្ចព្រមព្រៀង​ដែល​ទើប​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ កើតឡើង​មុន​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ប៉ុណ្ណោះ​ដែល​មី​យ៉ា​ន់​ម៉ា​រៀបចំ​ការ​បោះ​ឆ្នោត​សកល​នោះ​ថា​ ជា​ជំហាន​ថ្មី​បំផុត​លើ​វិ​ថី​មួយ​ឆ្ពោះទៅ​រក​ការ​ដោះស្រាយ​នយោបាយ​ដែល​នៅ​សេសសល់​ចុង​ក្រោយ​ ។​

​ប្រធានាធិបតី​ថេ​ន​ សេន​ បាន​ថ្លែង​នៅ​ឯ​ពិ​ធិ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​ក្រុម​ឧទ្ទាម​ ក្នុង​ទីក្រុង​ ណៃ​ពិដោ​នោះ​ថា​ «​នេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​មី​យ៉ា​ន់​ម៉ា​ ។​ យើង​អាច​ឈាន​ដល់​វិ​ថី​ថ្មី​មួយ​ដើម្បី​សន្តិភាព​ក្នុង​ពេល​អនាគត​សម្រាប់​ប្រទេស​របស់​យើង​»​ ។​

​ប្រធាន​ក្រុម​ប្រដាប់​អាវុធ​ KNU​ (Karen​ National​ Union)​ បាន​បញ្ជាក់​ថា​ កិច្ចព្រមព្រៀង​ឈប់​បាញ់​នេះ​ជា​ព្រឹត្តិការ​ប្រវត្តិសាស្ត្រ​មួយ​ ដែល​សម្រេច​ឡើង​បាន​ដោយ​ភាព​អង់អាច​ និង​ការ​ពិភាក្សា​គ្នា​យ៉ាង​ស្វាហាប់​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ ក្រុម​ប្រដាប់​អាវុធ​៧​ក្រុម​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​ពិធី​ពិភាក្សា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ផង​ដែរ​នោះ​ មិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​នោះ​ឡើយ​ ។​

ក្នុង​ចំណោម​ក្រុម​ឧទ្ទាម​ទាំង​៧​ដែល​មិន​បាន​ចុះហត្ថលេខា​នេះ​ មាន​ក្រុម​ UWSA​ (United​ Wa​ State​ Army)​ ដែល​មាន​កម្លាំង​សរុប​ប្រមាណ​២៥.០០០​នាក់​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ចិន​ ហើយ​ក្រុម​នេះ​ហើយ​ដែល​តែងតែ​ច្រាន​ចោលការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​មី​យ៉ា​ន់​ម៉ា​នោះ​ ។​ ក្រុម​ KIO​ ក្រុម​ KIA​ ដែល​គ្រប់គ្រង​ដែនដី​ភាគច្រើន​នៅ​ក្នុង​រដ្ឋកា​ជី​ន​ មី​យ៉ា​ន់​ម៉ា​នោះ​ក៏​មិន​ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​រដ្ឋាភិបាល​នា​ពេល​នេះ​ផង​ដែរ​ ៕​

dewdew (2)

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print