ភ្នំពេញ៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុង កម្ពុជាបានប្រកាសថា ខ្លួននឹងរៀបចំការ ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៥នៅខេត្ដកែប ដោយ រួមសហការបច្ចេកទេសជាមួយនាយកដ្ឋានអប់រំកាយ និងកីឡាចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ ដែល មាន៣ប្រភេទកីឡា គឺទ្រីយ៉ាត្លុង ឌូអាត្លុង និងអាគ័រត្លុងក្នុងនោះមានកីឡាករកីឡាការិនីដាក់ពាក្យចូលរួមប្រកួតប្រមាណ១១០នាក់មកពី១២ក្លិប ។
លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រាប់កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅ ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំ ពិកកម្ពុជាថាសម្រាប់ការប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិកីឡាទ្រីយ៉ាត្លុង ឆ្នាំនេះសហព័ន្ធបានរៀបចំចំនួន៣ប្រភេទ កីឡាក្នុងពេលតែមួយដែលមានរយៈ៣ ថ្ងៃនៅខាងមុខសាលាខេត្ដកែប ។
លោកបានបន្ដទៀតថា ចំពោះកីឡា ទាំង៣ប្រភេទនោះមានដូចជាកីឡាទ្រី យ៉ាត្លុង គឺតម្រូវឱ្យកីឡាករកីឡាការិនី លេងចំនួន៣ប្រភេទវិញ្ញាសាផ្សេងគ្នា ដោយចាប់ដំបូងហែលទឹកចម្ងាយ១.៥០០ ម៉ែត្ររួចជិះកង់គួកចម្ងាយផ្លូវ៤០គីឡូ ម៉ែត្រហើយបន្ដរត់ចម្ងាយផ្លូវ១០គីឡូ ម៉ែត្របន្ថែមទៀត ។
ចំណែកកីឡាឌូអាត្លុងចេញដំណើរ ដំបូងតម្រូវឱ្យកីឡាករកីឡាការិនីរត់ ចម្ងាយផ្លូវ៥គីឡូម៉ែត្រជិះកង់ដៃត្រង់ ចម្ងាយផ្លូវ២០គីឡូម៉ែត្រនិងបន្ដរត់ តម្រង់ទីផ្ដាច់ព្រ័ត្រចម្ងាយផ្លូវ២៥គីឡូ ម៉ែត្របន្ថែមទៀត។ចំពោះឯកីឡាអាគ័រត្លុងវិញតម្រូវឱ្យកីឡាករកីឡាការិនី អាយុ១៨ឆ្នាំប្រកួតប៉ុណ្ណោះដែលចាប់ ផ្ដើមពីការហែលទឹកចម្ងាយ២,៥០០ ម៉ែត្រនិងបន្ដរត់ចម្ងាយផ្លូវ៥គីឡូម៉ែត្រប៉ុណ្ណោះ ។
អគ្គលេខាធិការរូបនេះបានឱ្យដឹង ទៀតថា ចំពោះការប្រកួតជ្រើសរើស ជើងឯកកីឡាទ្រីយ៉ាត្លុងឌូអាត្លុង និងអាគ័រ ត្លុងគឺធ្វើតាមវិញ្ញាសាស្ដង់ដារអន្ដរជាតិទាំងអស់ ពីព្រោះទីតាំងនៅចំណុច ខាង មុខសាលាខេត្ដកែបគឺជាទីលានប្រកួតស្ដង់ដារអាចបម្រើដល់ការប្រកួតកីឡាស៊ីហ្គេមបាននៅឆ្នាំ២០២៣ហើយ សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជានឹងស្នើសុំកន្លែង នោះសម្រាប់រៀបចំកម្មវិធីប្រកួតផ្សេងៗ គ្រប់សកម្មភាពកីឡាទ្រីយ៉ាត្លុងរៀង រាល់ឆ្នាំតែម្ដង ។
គួររំលឹកថាការប្រកួតកីឡាទ្រីយ៉ា ត្លុងជ្រើសរើសជើងឯកឆ្នាំ២០១៥នេះ មានកីឡាករកីឡាការិនីនិងក្លិបកើន ឡើងច្រើនបើធៀបកាលពីឆ្នាំ២០១៤ កន្លងទៅ ៕
ដោយ៖ សារីម