សមត្ថកិច្ចសង្ស័យក្នុងចំណោមបុគ្គលិក មិត្តហ្វូនទាំង៣នាក់ជាអ្នករៀបចំគំរោងប្លន់រថយន្ត.ហ្វ័ដស៊េរីឆ្នាំ២០១៣របស់ក្រុមហ៊ុនមិត្តហ្វូន

ចែករំលែក៖

លោកវរសេនីយ៍ឯក ប្រាក់ ប៊ុនណុន ស្នងការងផែនព្រហ្មទណ្ឌ ៖ ករណីនេះយើងបានធ្វើរការសាកសួរ បុគ្គលិកក្រុមហ៊ុនទាំង៣នាក់រហូតដល់ម៉ោង៣ជាងទាបភ្លឺកាលពីយប់មិញនេះ ហើយចំលើយពួកគេទាំង៣មិនសីុចង្វាក់គ្នាទេ និងមានចំណុចសង្ស័យច្រើនចំពោះបុគ្គលិកជាតៃកុងរថយន្ត យើងសង្ស័យថាចោរមុនប្លន់ក៏ជាជិះរថយន្តជាមួយបុគ្គលិកទាំង៣នាក់នេះដែរ ខ្ញុំសូមស្រាវជ្រាវបន្តសិន…..!

ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចចំរុះបានអោយដឹងថាមានករណីប្លន់រថយន្ត Ford 013 ភ្នំពេញ 2Y-1483 នៅវេលាម៉ោង ៨,៤០នាទីយប់ នៅចំណុចក្រុមហ៊ុនចំការកៅស៊ូពាមជាំង ក្នុងភូមិ44 ឃំុព្រះធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចក៏បានអោយដឹងទៀតថា បន្ទាប់ពីទទួលបានបណ្តឹងភ្លាម លោកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ម៉ៅ ពៅ និងលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត វ៉ា សារិទ្ធ បានដឹកនាំបញ្ជាចេញប្រតិបត្តិការបន្ទាន់ ហើយ ស្រុកអូរាំងឳបានប្រើប្រាស់កំលាំ3គោលដៅ ។

លោកឧត្តមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់អោយដឹងថា បន្ទាប់ពីប្លន់បានរថយន្តភ្លាមជនសង្ស័យបានបើកសំដៅទៅទិសខេត្តព្រៃវៃង បុន្តែបន្តិចក្រោយមកជនសង្ស័យបានបើករថយន្តត្រឡប់ក្រោយវិញ សំដៅទៅខេត្តកំពង់ចាម ពេលនោះកំលាំងយើងបានតាមប្រកិតពីក្រោយលុះដល់ ផ្លូវកែងទួលវិហារជនសង្ស័យបានបើកជ្រុលចង្កូតទៅបុកដើមអំពិលទឹកដែលនៅផ្នែកខាងឆ្វេងផ្លូវហើយជនសង្ស័យរត់គេច ភ្លាមនោះកំលាំយើងក៏បានទៅដល់ហើយតាមរកជនសង្ស័យដែរ តែដោយសារយប់ងងឹត ជនសង្ស័យមានអាវុធ ម្យ៉ាងខ្លាចគ្រោះថ្នាក់ដល់កំលាំផងនោះខ្ញុំក៏បញ្ជាដកកំលាំងវិញទុកអង្កេតនិងកំណត់មុខសញ្ញាក្នុងមូលដ្ឋានបន្តព្រោះយើងដឹងចំណុចកើតហេតុនិងអង្គហេតុហើយយើងកំពុងបន្តនីតិវិធីសាកសួរបំភ្លឺពីជនរងគ្រោះទាំង៣នាក់ ( ដែលជាបុក្គលិកក្រុមហ៊ុន Metfone តខ្សែកាប អុបតិចពេលយប់) យ៉ាងយកចិត្តទុកដាក់បំផុត ។

លោកឧត្តសេនីយ៍ ស្នងការ ក៏បានបញ្ជាក់ឲបានដឹងនៅព្រឹកថ្ងៃទី១៧ ខែតុលានេះថា ករណីនេះកម្លាំងកំពុងធ្វើការយ៉ាងសកម្ម ហើយកំពុងសង្ស័យថា ជាករណីបំភ្លៃ ព្រោះមានចំណុចសង្ស័យជាច្រើនពាក់ព័ន្ធរឿងនេះ ។

ចំណែក បុគ្គលិកក្រុមហ៊ុន Metfoneទាំង៣នាក់ បានប្រាប់ឲសម្មត្ថកិច្ចថា ពួកគេមានគ្នា៣នាក់ បានបើករថយន្តមួយគ្រឿងខាងលើ ដើរធ្វើការតាមផ្លូវ លុះពេលឈប់រថយន្តក៏លេចមុខជនសង្ស័យម្នាក់មានកាំភ្លើងខ្លី មួយដើមមកភ្ជង់ ខណ:បក្ខពួកផ្សេងទៀត បើករថយន្តមួយគ្រឿងបិតគូទ ហើយប្លន់យករថយន្តបើកគេចខ្លួន ប៉ុន្តែបើកបានចំងាយផ្លូវប្រមាណ២៥គីឡូម៉ែត្រ ពោលពេលបើកមកដល់ចំណុចស្រែសៀម ក្បែរព្រំទល់ស្រុកអូរាំងឳ និងស្រុកត្បូងឃ្មុំ ក៏បុកដើមឈើឈប់នៅទីនោះតែម្តង ។

យ៉ាងណាក៏ដោយទាក់ទងនិងករណីដ៏ស្មុកស្មាញនេះសម្មត្ថកិច្ចនគរបាលជំនាញ ដែលមានលោក វរសេនីយ៍ឯក ប្រាក់ ប៊ុនណុន ជាស្នងការរងទទួលផែនបាននិងកំពុងយកចិត្តទុកដាក់ស្រាវជ្រាវហើយបើរកឃើញថាជនជាបុគ្គលិកទាំង៣ជាប់ពាក់ពន្ធ័និងករណីនេះជនទាំងនេះនិងត្រូវមានទោសទៅតាមច្បាប់ ៕

  
  

...

ដោយ៖ វណ្ណះ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print