លោកពូទីន៖ ខ្មាន់កាំភ្លើងជាង​៧០០០នាក់មកពីអតីតសហភាពស៊ូវៀតចូលរួមជាមួយក្រុមIS

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីុលោកពូទីន កាលពីថ្ងៃទី​១៦ខែតុលាបានបញ្ចាក់ថា​ខ្មាន់កាំភ្លើងជាង​៧០០០​នាក់ចូលរួមជាមួយក្រុមអិស្លាមបង្កើតរដ្ឋ នៅប្រទេសស៊ីរីជាពលរដ្ឋរុស្ស៊ីនិងប្រទេសជា​អតីត​សហ​ភាពស៊ូវៀត ។

មានប្រសាសន៍នៅក្នុងប្រទេសដែលទទួលបានឯករាជ្យចេញពីសហភាពស៊ូវៀត​កាហ្សាស្ថាន​លោកពូទីនបញ្ចាក់ថា​ មានខ្មាន់កាំភ្លើងប្រមាណពី​៥ទៅ​៧ពាន់នាក់បានទៅចូលរួមជាមួយ​ក្រុម​អិស្លាមបង្កើតរដ្ឋភាគច្រើនមកពីប្រទេសអតីតសហភាពស៊ូវៀត។ដូច្នេះយើងមិនអាចទុក​ឲ្យអ្នកទាំងនោះនាំបទពិសោធពីស៊ីរីយកទៅស្រុកកំណើតសម្រាប់អនុវត្តវាយប្រហារនោះឡើយ ។

នៅក្នុងរបាយការស្តីពីការបាញ់ប្រហារតាមដែនអាកាសរបស់រុស្ស៊ីុទៅលើក្រុមអិស្លាមបង្កើតរដ្ឋ នៅក្នុងប្រទេសស៊ីរី មេដឹកនាំក្រុមមូស្កូបញ្ចាក់ថា​ទទួលបានជ័យជំនៈទៅលើក្រុមភេរវកម្ម​IS ។ ប្រធានាធិបតីពូទីនបញ្ចាក់ថា​ ទីតាំងបញ្ចាក់ថាសកម្មភាពយោធារបស់រុស្ស៊ីុនៅក្នុងប្រទេស​ស៊ីរីមាន​ដែន​កំ​ណត់មិនអូសបន្លាយយូរនោះឡើយ ។

លោកពូទីនបានបន្តទៀតថា រុស្ស៊ីធ្វើសកម្មភាពយោធានៅក្នុងប្រទេសស៊ីរីគឺសមស្របទៅនិងច្បាប់​អន្តរជាតិ និងទៅតាមសំណើររបស់ប្រធានាធិបតីអាលអាសាដ។ លោកក៏បានអំពាវនាវដល់​ប្រទេសអតីតសហភាពមានការប្រុងប្រយ័ត្នខ្ពស់ ទប់ស្កាត់ក្រុមភេរវកម្មចូលក្នុងទឹកដីរបស់ខ្លួន ៕

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print