បុគ្គលិកFBI បានប្រកាសឲ្យដឹងថា លោកស្រីហ៊ីលឡារីគ្លីនតុនអាចរងការចោទប្រកាន់ពីបទ មិនផ្តល់ព័ត៌មានឲ្យប្រធានាធិបតីអូបាម៉ាបានដឹងពីការប្រើប្រាស់អីម៉ែលផ្ទាល់ខ្លួនមានឈ្មោះថាClintonemail មិនធានាសន្តិសុខសុវត្ថិភាពជាតិ ។
បុគ្គលិកFBI ខាងលើបានធ្វើការនៅក្នុងគ្រប់ខ័ណ្ឌច្បាប់អស់រយះពេលជាង២០ឆ្នាំមកហើយ ហើយលោកបញ្ចាក់ថាលោកស្រីគ្លីនតុនអាចជាប់ពន្ធនាគា១០ឆ្នាំដោយសារតែទង្វើរខុសឆ្គងរបស់ខ្លួន។
អាមេរិកមានច្បាប់«18USC 793» ស្តីអំពីការធ្វេសប្រហែសក្នុងការរក្សាការសម្ងាត់របស់ជាតិដោយមិនផ្តល់ដំណឹងដល់ថ្នាក់លើ គឺជាការបំពានទៅលើសន្តិសុខជាតិ ។
ប្រសិនបើក្រុមអ្នកស្រាវជ្រាវបានសរុបរបាយការថាអតីតរដ្ឋមន្ត្រីការបរទេសរូបនេះធ្វេសប្រហែសដោយមិនបានរក្សាការសម្ងាត់ លោកស្រីអាចនឹងត្រូវផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ លើកលែងតែប្រធានាធិបតីអូបាមាដឹងថាលោកស្រីបានប្រើប្រាស់អីម៉ែលផ្ទាល់ខ្លួនប៉ុណ្ណោះ។លោកស្រីគ្លីនតុនបានយល់ព្រមផ្តល់ប្រព័ន្ធអីម៉ែលផ្ទាល់ខ្លួនទៅឲ្យក្រុមស្រាវជ្រាវFBI ក្នុងការត្រួតពិនិត្យទៅលើសកម្មភាពរបស់លោកស្រី ។
កន្លងមកប្រធានាធិបតីអូបាម៉ាបញ្ចាក់ថាលោកស្រីគ្លីនតុនប្រើប្រាស់អីម៉ែលផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ការបញ្ចាក់ខាងលើបានបង្ហាញយ៉ាងច្បាស់ថាលោកអូបាមាមិនបានដឹងថាលោកស្រីគ្លីនតុនប្រើប្រាស់អីម៉ែលផ្ទាល់ខ្លួនក្នុងពេលដែលកាន់តំណែងរដ្ឋមន្ត្រីការបរទេសនោះឡើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី