លួចកាបូបលុយនិងទូរសព្ទ័បានសម្រេចតែរត់មិនរួច ជនរងគ្រោះនិងប្រជាពលរដ្ឋចាប់បានវាយឡើងទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកទូរសព្ទ័និងកាបូបលុយបុរសអ្នករត់កង់បីម្នាក់បានសម្រេចតែរត់មិនត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋដេញតាមចាប់បានវាយឡើងទ្រមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីយប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវសហពន្ឋ័រុស្សីត្រង់ចំណុចមុខសួនច្បារពោធិ៍ ចិនតុងស្ថិតក្នុងសង្កាត់ កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ នី កុយ ភេទប្រុសអាយុ៣២ឆ្នាំមុខរបរកម្មករោងចក្រ ទំនេឈ្លៀតរត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលម្ដុំកាណាឌីយ៉ា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ស្រុកបាទី ខេត្តតាកែវ ។
ចំណែកជនរងគ្រោះមានឈ្មោះ ប្រាក់ ឧត្ដម ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ រត់រឺម៉កកង់បី ស្នាក់នៅផ្ទះជួលម្ដុំផ្សារកាណាសុីធី សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

​ តាមសម្តីជនរងគ្រោះបានអោយដឹងថា​ នៅមុនពេលកើតហេតុរូបគាត់បានទុក្ខការបូបនិងទូរស័ព្ទនៅលើងរឺម៉កកង់បីហើយបានដេកក្បែរនោះដែរ។ បន្ទាប់មកស្រាប់តែមានជនសង្ស័យម្នាក់បានមកឃើញរូបគាត់កំពុងដេកលង់លក់គិតថាឱកាស់ល្អក៏លួចតែភ្លាមៗនោះរូបគាត់ក៏ដឹងខ្លួនទាន់ទើបស្រែកថាចោរបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរដេញចាប់បានវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ចចាត់ការតាមច្បាប់៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print