ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ «ក៣» នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋាន កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី១១ខែតុលាឆ្នាំ២០១៧ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងបន្ទប់ខុនដូរលេខ៥២ ផ្លូវលេខ៤៤BTក្រុម១ភូមិ ក្បាលទំនប់២សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឃាត់ខ្លួនជន សង្ស័យប្រុសស្រីចំនួន៤នាក់ដកហូតបានថ្នាំញៀន៨កញ្ចប់ធំ៦កញ្ចប់តូច២កញ្ចប់និងជញ្ជីញថ្លឹងចំនួន២គ្រឿង ។
ជនសង្ស័យមានឈ្មោះ
១ .ឈ្មោះ ជន ពិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ
២.ឈ្មោះ សេង បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ
៣.ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ
៤.ឈ្មោះ ឈៀង ស្រីណែត ភេទស្រី អាយុ១៩ឆ្នាំ
ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង និងដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ទោ ទិត ចំរើន នាយការិយាល័យ «ក៣»។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ នៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀតតាមនិតិវិធីច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ
















