ភ្នំពេញ.៖ បុរសម្នាក់បើកម៉ូតូក្នុងល្បឿនយ៉ាងលឿនមិនប្រុងប្រយត្ន័ហើយបានគេចពីមនុស្សដើរឆ្លងផ្លូវក៏ជ្រុលទៅបុកថូផ្កានិងបង្គោលភ្លើងដែកមួយដើមបណ្ដាលអោយផុងលលា ក្បាលស្លាប់បាត់បង់ជីវិតភ្លាមៗយ៉ាងអាណោចអាធម៌ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើង នៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំនុចមុខអគ្គីសនីទី២ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ ចាក់អង្រែក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់បាត់ជីតមាន ឈ្មោះ ធី ចាន់ថន ភេទប្រុសអាយុ២៥ឆ្នាំមុខរបធ្វើការនៅហាងមួយកន្លែងស្នាក់នៅសង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូអៃខន ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ.1AH-8920 បើកបរទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំនុចកើត ហេតុខាងលើស្រាប់តែមានមនុស្សបានដើរឆ្លងផ្លូវធ្វើអោយជនរងគ្រោះបើកម៉ូតូគេចក៏ជ្រុលទៅបុកថូផ្កានិងបង្គោលភ្លើងនៅចញ្ចើមផ្លូវពេញទំហឹងបណ្ដាល អោយបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្ដង គួររន្ធត់ជាទីបំផុត។
ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានចុះមក ដល់កន្លែងកើតហេតុរួចបានពិនិត្យនិងធ្វើកំណត់ហេតុរួចរាល់ហើយបានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូក៏បានប្រគល់អោយសាច់ញាតិនិងក្រុមគ្រួសារផងដែរ ៕ តាឡឹម