ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៧ វេលាម៉ោង ១៤ និង ២០ នាទី កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកមេមត់ និងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ចុះធ្វើរដ្ឋបាលចំហរនៅចំណុចឃ្លាំងចាស់ បេនឡាន ( សំណង់អាណាធិបតេយ្យ ) ស្ថិតក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ជា ជឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការឆែកឆេរ និងរៀបចំនូវភាពរញ៉េរញ៉ៃ ដែលមានប្រជាពលរដ្ឋមកស្នាក់នៅទីនោះ និងមានមុខរបរពិតប្រាកដ ។
លោក ជា ជឿន នាយការិយាល័យប្រឆាំងគ្រឿងញៀន
បានឲ្យដឹងថា ក្នុងកិច្ចសហប្រតិបត្តិការធ្វើរដ្ឋបាលចំហរធ្វើឡើងក្នុងគោលបំណង ចុះឆែកឆេរ និងរៀបចំភាព រញ៉េរញ៉ៃ ដែល មានប្រជាពលរដ្ឋមកស្នាក់នៅទីនោះមិនមានលំនៅឋានពិតប្រាកដ ។ សកម្មភាពនេះ កម្លាំងបានធ្វើការឡោម ព័ន្ធឃ្លាំងចាស់បេនឡាននោះ រហូតខ្ទមបាំងតង់មួយៗ ស្នាក់នៅដោយឈ្មោះ មុំ យ៉ា ភេទស្រី អាយុ ៣០ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងបានរកឃើញយុវជន៦នាក់ទៀត មានឈ្មោះដូចខាងក្រោម ៖
១.ឈ្មោះ ខុន ឌីម៉ង់ ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិខ្នងក្រពើកើត ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
២.ឈ្មោះ ជា ធី ភេទប្រុស អាយុ ២៨ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៣.ឈ្មោះ ញោក ពិសី ភេទប្រុស អាយុ ១៧ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិមេមត់កណ្តាល ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៤.ឈ្មោះ ពេល ស្មារ៉ា ភេទប្រុស អាយុ ១៥ ឆ្នាំ ជាតិខ្មែរ-ឥស្លាម មានទីលំនៅភូមិស្លាភ្នំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៥.ឈ្មោះ ឈុំ សិលា ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៦.ឈ្មោះ វឿន អូន ភេទប្រុស អាយុ ៣០ ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
លោកបន្តថា ក្នុងប្រតិបត្តិការនោះ កម្លាំងបានឆែកឆេររកឃើញនូវម្សៅក្រាមពណ៌សថ្លាសង្ស័យថាគ្រឿងញៀនចំនួន ០១ កញ្ជប់ , ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងសំភារៈវេចខ្ចប់មួយចំនួន ។
បច្ចុប្បន្នឈ្មោះ មុំ យ៉ា ភេទស្រី ព្រមទាំងយុវជន ០៦ នាក់នៅក្នុងខ្ទមនោះ និងម្សៅក្រាមពណ៌សថ្លាសង្ស័យថាគ្រឿងញៀនចំនួន ០១ កញ្ជប់ , ឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងសំភារៈវេចខ្ចប់មួយចំនួន ត្រូវបានកម្លាំងជំនាញបានប្រគល់ទៅឲ្យជំនាញការិយាល័ប្រឆាំងគ្រឿង ញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការកសាងសំណុំរឿងតាមនីតិវិធីច្បាប់បញ្ចូនទៅតុលាការខេត្តត្បូងឃ្មុំ ៕ វណ្ណៈ













