សម្តេច ស ខេងអនុញ្ញាតិឲ្យសមាជិក-សមាជិកាយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី១២ ខែតុលានេះបានអនុញ្ញាតិឲ្យសមាជិក-សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាប្រមាណ២០នាក់ចូលជួបសម្តែងការគួរសមនិងផ្តល់អនុសាសន៍មួយចំនួនមុននឹងពួកគេចេញដំណើរទៅបំពេញទស្សនកិច្ចនៅតំបន់ស្វយ័តគង់ស៊ី ប្រទេសចិន នាពេលខាងមុខនេះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះលោក ហួ ឈុនគ្រីប្រធានគណប្រតិភូយុវជននៃសមាជិក-សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា ក្នុងនាមពួកគេយុវជនពួកគេនឹងខិតខំធ្វើយ៉ាងណា ស្វែងយល់អំពីបទពិសោធន៍នៃការរីកចំរើនរបស់ប្រទេសចិនបន្ថែមទៀតដើម្បីយកមកណែនាំដល់យុវជនផ្សេងទៀតនៅប្រទេសកម្ពុជា ខណៈប្រទេសកម្ពុជាកំពុងមានការរីកចំរើនជាបន្តបន្តាប់ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិ បាលបច្ចុប្បន្ន៕

...

ដោយ៖ អាត់ សុធា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print