ព្រះ​រាជ​អាជ្ញា​រង​ ឯក​ ស៊ុន​រស្មី​ អនុញ្ញាត​ឱ្យ​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ ត្រឡប់​ទៅ​ផ្ទះ​វិញ​

ចែករំលែក៖

ខេត្តកណ្ដាល​ ៖ ​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ត្រូវ​បាន​លោក​ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ កាលពី​រសៀល​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៧​ អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ព្រោះ​គ្មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ ។​ រីឯ​ ម្តាយ​និង​ប្អូន​ស្រី​ ត្រូវ​បាន​ចោទប្រកាន់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ ស្ត្រី​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​មាន​ឈ្មោះ​ សោ​ សារ៉ន​ អាយុ​២៨ឆ្នាំ​ ។​ រីឯ​ម្តាយ​ឈ្មោះ​ នេត​ មុំ​ អាយុ​៤៧ឆ្នាំ​ និង​ ឈ្មោះ​ សោ​ ផារី​ អាយុ​២១ឆ្នាំ​ ។

ជនសង្ស័យ​ទាំង​បី​នាក់​ម្តាយ​កូន​ ត្រូវ​បាន​នគរបាល​ស្រុក​កោះ​ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១១​ ខែ​តុលា​ ឆ្នាំ​២០១៧​ នៅ​ចំណុច​វត្តព្រែក​​ឫស្សី​ ភូមិ​ព្រែក​ឫស្សី​ ឃុំ​កំពង់​កុង​ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ។

នគរបាល​បញ្ជាក់​ថា​ ក្នុង​ប្រតិបត្តិការ​ឃាត់​ខ្លួន​នេះ​ នគរបាល​រកឃើញ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ ហៅ​ម៉ា​ទឹកកក​ ចំនួន​២៩កញ្ចប់​ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ នេត មុំ សារភាពថា គ្រឿង​ញៀនចំនួន២៩កញ្ចប់តូច នេះ ពិតជារបស់ខ្លួនប្រាកដ​មែន ដោយខ្លួនបានទិញមកពីឈ្មោះ ស្រេង ភេទប្រុស នៅរាជធានីភ្នំពេញ ដើម្បីយកលក់បន្ត​ឱ្យ​គេ ដោយមានកូនស្រី សោ សារ៉ន និង សោ ផារី ជាធ្វើដំណើរយកទៅលក់ឱ្យ​គេ។

ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ នៅ​ពេល​បញ្ជូន​មក​ដល់​តុលាការ​ ស្ត្រី​ឈ្មោះ​ នេត​ មុំ​ ច្រានចោល​ចម្លើយ​នៅ​សមត្ថកិច្ច​ ដោយ​អះអាង​ថា​ កូន​ស្រី​ឈ្មោះ​ សោ​ សារ៉ន​ ពុំ​បាន​ដឹង​ពី​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ទេ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print