ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្សយ័ប្រុស ស្រី៣នាក់រួមនិងថ្នាំញៀ១៦កញ្ចប់តូច និងកូនថង់ផ្លាស្ទីកសំរាប់ច្រកគ្រឿងញៀនមួយចំនួន រួមប្រដាប់ជក់ថ្នាំញៀន01សំរាប់។ថ្ងៃទី ១៣ខែតុលាឆ្នាំ២០១៧ ម៉ោង ១និង៣០នាទី នៅចំណុចផ្ទះជួលគ្មានលេខ សំណង់មិនរៀបរយ ផ្លូវ508ថ្មី ក្រុម33 ភូមិ5 ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ឃាត់ខ្លួនជនសង្ស័យ03នាក់ 1-ឈ្មោះ នៅ សម្ភស្ស ភេទស្រី អាយុ៣៧ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះខាងលើ មុខរបរ គ្មាន (ជួញដូរ)
2-ឈ្មោះ ញ៉េប សុធី ភេទស្រី 26ឆ្នាំ ខ្មែរ ស្នាក់នៅផ្ទះខាងលើ មុខរបរ ស្រីខារ៉ាអូខេ (ប្រើប្រាស់)
3-ឈ្មោះ ម៉េត សុភ័ក្រ្ត ភេទប្រុស 25ឆ្នាំ ខ្មែរ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរ កម្មករសំណង់ (ប្រើប្រាស់)
ដកហូតបានៈ
– ប្រភេទក្រាមសថ្លា ១៦កញ្ចប់តូច និងកូនថង់ផ្លាស្ទីកសំរាប់ច្រកគ្រឿងញៀនមួយចំនួន រួមប្រដាប់ជក់ថ្នាំញៀន01សំរាប់។
បើតាមសម្ដីពីសមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ បានជិះ ល្បាតនៅនៅចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យខាងលើ ក៏មានការសង្ស័យហៅឈប់សួរនាំ នឹងឆែកឆេរនៅក្នុងកាបូបស្ពាយ ក៏បានរកឃើញថ្នាំញៀន១៦កញ្ចប់តូចផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕












