ខេត្តកណ្តាល ៖ កម្មការិនី១៨នាក់បានដួលសន្លប់ដោយសារសារផ្អើលរត់ជាន់គ្នា នៅពេល ឃើញកម្មការិនី២នាក់ត្រូវចរន្តអគ្គិសនីឆក់ នៅរោងចក្រ ធី វាយ ហ្វេសិន (រោងចក្រព្រៃឡ) ដែលមានទីតាំងនៅភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
សាក្សីបានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ កម្មការនីរោងចក្របាននាំគ្នាដេរសម្លៀកបំពាក់ នៅក្នុងរោងចក្រដូចធម្មតា ខណៈនោះមានកម្មការនីម្នាក់ឈ្មោះដាំ ចាន់ថន បានទៅដូរសោ គៀម៉ាស៊ីនដេរ ក៏បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ ។ ភ្លាមនោះមានជនរងគ្រោះម្នាក់ទៀត ឃើញបានចូលទៅទាញបណ្តាលឲ្យឆក់តគ្នា បង្កឲ្យកម្មករដទៃផ្អើលឆោឡោរត់ចេញ បណ្តាលឲ្យមានការដួលសន្លប់នឹងកន្លែង ខ្លះដួលសន្លប់តាមផ្លូវ និងខ្លះទៀតដួលសន្លប់នៅផ្ទះ និងមន្ទីរពេទ្យ ។
ក្នុងហេតុការណ៍នោះ រថយន្តសង្រ្គោះបានបញ្ជូនមក ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកឧដុង្គ ដើម្បីសង្គ្រោះជីវិត ។
សមត្ថកិច្ចបានឲ្យដឹងថា កម្មការិនីរងការឆក់ពីចរន្តអគ្គិសនីបណ្ដាលឲ្យ ដួលសន្លប់ទាំង១៨ នាក់មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ ដាំ ចាន់ថន ភេទ ស្រី អាយុ ៣៨ឆ្នាំ ទីលំនៅភូមិផ្សារដែកលើ ឃុំផ្សារដែក (ឆក់ផ្ទាល់)
២ -ឈ្មោះ ស៊ុំ ស្រីនួន ភេទស្រី ភូមិផ្សារដែក
ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
៣ -ឈ្មោះ លឹម សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំ
នៅផ្ទះជួលភូមិម្លូមុឺន ឃុំផ្សារដែកស្រុកពញាឮ ខេត្តកណ្តាល។
៤ -ឈ្មោះ វ៉េង ស្រីហ៊ួយ ភេទស្រី អាយុ២០ឆ្នាំ
នៅភូមិទួលអង្គុញ ឃុំផ្សារដែកស្រុកពញាឮ ខេត្តកណ្តាល។
៥ -ឈ្មោះ ជឹម សុម៉ាលី ភេទស្រី អាយុ១៨ឆ្នាំ
នៅភូមិចុងកោះ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។
៦ -ឈ្មោះ រដ្ឋា ភេទស្រី អាយុ២៨ឆ្នាំ នៅភូមិតាគោ ឃុំជ្រៃលាស់ស្រុកពញាឮ ខេត្តកណ្តាល។
៧ -ឈ្មោះ ថៃ រដ្ឋ ភេទស្រី អាយុ៣២ឆ្នាំនៅភូមិ
ត្រពាំឬស្សី ឃុំទំនប់ធំស្រុកពញាឮ ខេត្តកណ្តាល។
៨ -ឈ្មោះ ឆុន សុខា ភេទស្រី អាយុ២៥ឆ្នាំ
នៅភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
៩-ឈ្មោះយន ណាង ភេទស្រី អាយុ៣៥ឆ្នាំនៅ
ស្រះស្តេច ឃុំត្រាច់ទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
១០ -ឈ្មោះ យិន ស្រីយ៉ា ភេទស្រី អាយុ២៨ឆ្នាំ
នៅភូមិប្រវឹកពង ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
១១ -ឈ្មោះឆុន ខុន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិ
ប្រវឹកពង ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
១២ -ឈ្មោះ ឃឹម រតនា ភេទស្រី អាយុ២៤ឆ្នាំនៅ
ភូមិត្រពាំងឈូក ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
១៣ -ឈ្មោះ អន ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ
នៅភូមិក្បាលអូរ ឃុំព្រះស្រែស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
១៤ -ឈ្មោះ ស៊ុង ធារិទ្ធ ភេទស្រី អាយុ២៩ឆ្នាំ
នៅភូមិព្រៃទទឹង ឃុំវាលពង់ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
១៥ -ឈ្មោះរឿន សូនីភេទស្រី អាយុ២៦ឆ្នាំ នៅ
ភូមិវត្តក្តី ឃុំវាលពង់ ស្រុកឧដុង្គស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
១៦ -ឈ្មោះ ពៅ ស្រីនាថ ភេទស្រី អាយុ២៨ឆ្នាំ
នៅភូមិម្លូមុឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្ត
កណ្តាល។
១៧ -ឈ្មោះ វ៉េត ស្រីលក្ខ័ ភេទស្រី អាយុ២០ឆ្នាំ
នៅភូមិព្រៃទទឹងឃុំវាលពង់ ស្រុកឧដុង្គ
១៨ -ឈ្មោះ ភួង ម៉ាល័យ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិផ្សាររដែកក្រោម ឃុំផ្សាររដែក ស្រុកពញាឮ ខេត្តកណ្តាល ៕ ស្អាងជ័យ

















