ពីធីរាំធុងបាសក្លាយជាអំពើហិង្សា ចាក់ប្រហារចំឆ្អឹងខ្នងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មនុស្ស៤នាក់រងរបួសធ្ងន់ស្រាលនៅក្នុងពិធីរាំធុងបាស ក្នុងបរិវេនវត្ត​ក្រសាំង​ជ្រំ បង្កឲ្យមាន​ការភ្ញាក់ផ្អើលរហូតរត់ជាន់ជើងគ្នាប្រសេចប្រសាច ហើយត្រូវបានអ្នក​ភូមិ​និងសមត្ថកិច្ចមូលដ្ឋានដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្តទាំងយប់ ថ្ងៃទី១២ ខែតុលា​ឆ្នាំ២០១៧​​នៅ​ចំណុច​ភូមិ​​ចំបក់ពាម​សង្កាត់សង្ឈ័រ ក្រុងស្វាយរៀង​ ។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ជនរងគ្រោះមាន១-ឈ្មោះ គឹម យូ ភេទ​ប្រុស​ ​អាយុ៣៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបាក់រនាស់ សង្កាត់សង្ឈ័រ ក្រុងស្វាយរៀង រងរបួសធ្ងន់ ២-ឈ្មោះ ប្រាក់សារ៉ុម ភេទប្រុស អាយុ៥៩ឆ្នាំ​​ មុខរបរធ្វើស្រែរស់នៅភូមិ​​ចំបក់ពាមសង្កាត់សង្ឈ័រ ក្រុងស្វាយរៀង រងរបួសស្រាល និង៣-ឈ្មោះ ផាត់​ប៊ុនថន​ភេទប្រុស​អាយុ៣២ឆ្នាំ​ មុខរបរធ្វើស្រែ​​​​ រស់នៅភូមិធ្លកសង្កាត់សង្ឈ័រ ក្រុងស្វាយរៀ​ រងរបួសស្រាល ។

សាក្សីបាននិយាយឲ្យដឹងថា ភាគីបង្កហេតុឈ្មោះពៅ រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ​ មុខរបរគ្មាន រស់នៅភូមិស្រម៉ជ្រំ សង្កាត់សង្ឈ័រក្រុងស្វាយរៀង ។ សាក្សីបន្តថាក្រោយពិធីបុណ្យកឋិននៅ ក្នុងវត្តក្រសាំងជ្រំចប់ នៅពេលយប់ក៏មានកម្មវិធីរាំធុងបាស​រាំលេងកំសាន្ត ដោយម្នាក់ៗមក មើលខ្លះរាំ​​ខ្លះឈរយ៉ាងច្រើន ខណៈកំពុងរាំ ស្រាប់តែជនបង្កឈ្មោះពៅ រដ្ឋា និងបក្ខពួកដើរ សំដៅ​មករកជនរងគ្រោះទាំង៣នាក់ រួចធ្វើសកម្មភាពចាក់ជនរងគ្រោះបណ្តាលឲ្យរងរបួស ។

តាមការសាកសួរ ជនសង្ស័យឆ្លើយថា រូបគេគឺចាក់ច្រឡំមនុស្ស ។ ប៉ុន្តែទោះយ៉ាងណា ជន សង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងស្វែងរកចាប់បក្ខពួកដើម្បីចាត់ការតាមច្បាប់ ៕ យឹម​សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print