មេចចឹងមហាអំណាច..អាមេរិក​រងការដាក់ទណ្ឌកម្ម ពីធម្មជាតិនិងមនុស្សជាតិបែបនេះ..?

ចែករំលែក៖

ភ្លើងឆេះព្រៃសម្លាប់មនុស្សកើនឡើងដល់​៣១នាក់​ នៅកាលីហ្វ័រញ៉ា ប្រទេសអាមេរិក គឺជាគ្រោះ​ថ្នាក់​មួយដល់អាមេរិក ក្រោយពេលប្រទេសនេះ ទទួលរង​ការវាយប្រហារដោយ​ព្យុះពី​ផ្សេងគ្នា គឺព្យុះហាវាយ និង​ព្យុះ អាយម៉ា បំផ្លាញ ទ្រព្យ​សម្បត្តិនិងអាយុជីវិតជាច្រើន។ ក្រៅពីនេះអាមេរិក ទើបតែរងការបាញ់ប្រហារជាប្រវត្តិសាស្ត្រ នៅទីក្រុងឡាសវីហ្គាស សម្លាប់មនុស្ស​៥៩នាក់និង ជាង​៥០០នាក់រងរបួស។ នេះជាការដាក់ទណ្ឌកម្ម​ទៅលើអាមេរិកឬ?
អាមេរិកធ្លាប់តែដាក់ទណ្ឌកម្មទៅលើប្រទេសដទៃ និងធ្វើសង្គ្រាមសម្លាប់ពលរដ្ឋស្លូតត្រង់​នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក ។ នៅក្នុងរបាយការណ៍ដែលបានប្រកាស នាពេលកន្លងមក បង្ហាញឲ្យឃើញថា កម្លាំងទាហានអាមេរិកបានសម្លាប់​មនុស្សច្រើនជាងគេបង្អស់លើពិភពលោក គឺចាប់តាំងពីសង្គ្រាមលោកលើកទីពីរ មក អាមេរិកឈរលំដាប់ទីមួយ ពីការសម្លាប់មនុស្សច្រើនជាងគេបំផុត។ ជាក់ស្តែងនៅក្នុងសង្គ្រាម អាហ្វហ្គានីស្ថាន អីរ៉ាក់ សីរី ជាដើម​ទាហានអាមេរិកបានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។

ពេលនេះកម្មពៀរបានកើតឡើងដល់អាមេរិក​ដោយក្នុងរយៈពេលខ្លី ប៉ុណ្ណោះ អាមេរិក ត្រូវខាតបង់ ទឹកប្រាក់រាប់សិបពាន់លានដុល្លារ​និង អាយុជីវិតមនុស្សជាច្រើន ដោយការវាយប្រហារដោយព្យុះ​ហាវាយនិងព្យុះអីម៉ា ក័ដូចជាការបាញ់ប្រហារ​សម្លាប់មនុស្ស ជាច្រើន នៅទីក្រុងឡាសវីហ្គាស។

ពាក់ព័ន្ធនិងភ្លើងឆេះព្រៃ នៅភាគខាងជើង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបណ្ដាលឲ្យមនុស្សស្លាប់ កើនឡើងយ៉ាងហោចណាស់ ៣១នាក់ និង ២០០នាក់ទៀត បាត់ខ្លួន នេះបើយោង តាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា រដ្ឋាភិបាលសហព័ន្ធ នឹងមានវត្តមាននៅទីនោះ សម្រាប់ប្រជាជន នៅរដ្ឋកាលីហ្វ័រលីញ៉ា នៅពេលដែលភ្លើងឆេះព្រៃ បានឆាបឆេះតំបន់ចំនួន ២ របស់រដ្ឋខាង លើនេះ។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា បានប្រកាសពីភាពអាសន្នមួយ ក្រោយពីមានហេតុការណ៍ដ៏អាក្រក់នេះ ហើយចំនួន អ្នកស្លាប់ អាចនឹងបន្ដកើនឡើងទៀត ដោយសារតែចំនួនអ្នកបាត់ខ្លួន នៅមានយ៉ាងច្រើនដូចនេះ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print