ភ្នំពេញ ៖ នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ កំលាំងល្បាតប៉ុស្តិ៍បានឃាត់ជនសង្ស័យម្នាក់ចូលលួចកាបូបលុយនៅក្នុងផ្ទះម៉ាស្សាយីហោ១៦៨ ផ្លូវលេខ៤៣០ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ជា សំណាង ភេទប្រុស អាយុ30ឆ្នាំ ស្នាក់នៅជាមួយប្អូនម្តុំចំកាដូង សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ អ្នកធ្វើជ្រូកខ្វៃនៅទួលស្វាយព្រៃ ។
សំភារះដកហូត កាបូបលុយ1នៅក្នុងកាបូបមានលុយ12ម៉ឺនរៀលជារបស់ជនរងគ្រោះ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី ៕
...