ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ធ្វើការឃាត់ខ្លួន ខណះពួកគេកំពុងប្រើថ្នាំគ្រឿងញៀន កាលពីវេលាម៉ោង២ និង១៥នាទីរសៀលនៅថ្ងៃ ទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះខ្ទមវាលស្រែទឹកលេច ស្ថិតក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ ឈ្មោះគីម ទ្រី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ ,ទី២ ឈ្មោះ មឹង មិនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ,ទី៣ ឈ្មោះ សុខ ដេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងសំណង់ មានទីលំនៅ ភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ, ទី៤ ឈ្មោះ ពៅ ណាយីម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅ ភូមិព្រៃសាលា សង្កាត់កាកាប2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ,
ទី៥ ឈ្មោះ ពេជ្រ សុខវង្ស ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ក្នុងសកម្មភាពឆ្មក់ចូលបង្ក្រាបសមត្ថកិច្ចដកហូតបានដាវកែច្នៃ២ដើម ថ្នាំញៀន១កញ្ចប់តូច ទូរស័ព្ទដៃ៧គ្រឿង ម៉ាកសាំងសុង២ គ្រឿង ម៉ាកមូមីថែលចំនួន១គ្រឿង ម៉ាកM.G.TOចំនួន១ គ្រឿង ម៉ាកសាំងសុងបត់១ ម៉ាកណូគារចុចពិលចំនួន១ កាំមេរ៉ា១ និងម៉ូតូម៉ាកDUKពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1CO.1971 ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ បានធ្វើការចេញល្បាតក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើសដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ ពេលកំលាំងជិៈល្បាតមកដល់ចំណុចខ្ទមស្បូវទឹកលេច ស្ថិតនៅភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្រាប់តែប្រទះឃើញ ម៉ូតូចំនួនមួយគ្រឿងម៉ាក DUKចកចោលនៅលើទំនប់ក្បែវៀលស្រែទឹកលេច ពេលនោះកំលាំងសមត្ថកិច្ចយើងសង្ស័យមានខ្ទមបែកបាក់នៅកណ្តាលវាលស្រែលេចទឹកមានការសង្ស័យក៍ចុះទៅដល់ឃើញមានជនសង្ស័យមានគ្នាចំនួន៥នាក់កំពុងនាំគ្នាជក់គ្រឿងញៀននិងមានដាវកែឆ្នៃរក្សាទុកនៅក្បែខ្លួនចំនួន២ ពេលនោះកំលាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
ជនសង្ស័យទាំង៥នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានកាន់កាប់នូវដាវកែឆ្នៃចំនួនពីនិងបានកំពុងប្រើប្រាស់នូវគ្រឿងញៀនខុសច្បាប់នៅផ្ទះខ្ទមស្រែពិតប្រាកដមែន ហើយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប2បានក៍សាងសំណុំរឿងនិងបញ្ជូនជនសង្ស័យចំនួន05នាក់ខាងលើដើម្បីចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនហើយឃាត់ខ្លួននៅផ្នែកនគរបាលយុត្តិធម៌នៃអធិកាដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដើម្បីចាត់ការបន្ត ៕ សុខាសែនជ័យ
...