ហៅក្មេងស្រីឲ្យជួយកោសខ្យល់ ឱកាសល្អចាប់រំលោភបានសម្រេចនៅតូបលក់បបរ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំស្ទឹងកាច់ ចុះឃាត់ខ្លួនបុរសម្នាក់តាមបណ្តឹងគ្រួសារក្មេងស្រី រងគ្រោះ ដែលរងការរំលោភសេពសន្ថវបានសម្រេច ប្រព្រឹត្តនៅភូមិបឹងព្រលិត ឃុំស្ទឹង​កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ។

 សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ជី ប៉ាវ អាយុ២៦ឆ្នាំ មុខរបរកសិករ ។ ជន សង្ស័យត្រូវឃាត់ខ្លួន នាវេលាម៉ោង៦ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ក្រោយប្រព្រឹត្តបានប៉ុន្មាន ម៉ោងក្រោយមក ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហឿ រក្សា អាយុ១២ឆ្នាំ មុខរបរសិស្ស ។ ជនសង្ស័យ និងក្មេងស្រីរងគ្រោះរស់នៅភូមិឃុំខាងលើ ។

យោងតាមបណ្ដឹងអាណាព្យាបាល និងការរៀបរាប់ពីក្មេងស្រីរងគ្រោះ នៅថ្ងៃកើតហេតុជន សង្ស័យបានហៅក្មេងស្រីរូបនេះកោសខ្យល់អោយខ្លួន នៅចំណុចតូបលក់បបរ ស្ថិតក្នុង ភូមិ ឃុំកើតហេតុខាងលើ ។ ក្រោយកោសខ្យល់រួច ឃើញស្ថានភាពស្ងាត់​ក៏ធ្វើសកម្មភាពចាប់ រំលោភរហូតបានសម្រេច ។

ក្រោយទទួលបណ្ដឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញក៏តាមចាប់ខ្លួនជនសង្ស័យភ្លាមៗ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសុំណុំរឿង និងបន្តចាត់ការតាមនីតិវិធី៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print