ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ស្ទាក់ចាប់បានជាក់ស្ដែងបន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់ បានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីនារីម្នាក់ បានសម្រេច តែរត់មិនរួច។ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខនាគព័ន្ធផ្លូវមុន្នីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ជូ ចាន់ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ និងទី២មានឈ្មោះ ធឹង ថាណាត់ ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហ្សុយស៊ីគីនិច ពណ៌សបិទស្គត់ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DG-6051 ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហ្សុយស៊ីគីនិច ពណ៌សបិទស្គត់ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DG-6051  លុះមកដល់កន្លែងកើតហេតុស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះបណ្ដោយអោយនារីរងគ្រោះដួលម៉ូតូរងរបួសស្រាលឃើញដូច្នេះកម្លាំងនគរបាលព្រហ្មទណ្ឌកំរិត កំពុងល្បាត ក៏ដេញចាប់រហូត ទើបឃាត់ខ្លួនបានតែមង្ត។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាបូបមកវិញ រួចប្រគល់ជនរងគ្រោះ។ ចំណែកជនសង្ស័យទាំងពីរនាក់ បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិត នៃស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print