ខេត្តពោធិសាត់ ៖ ដើម្បីអនុវត្តច្បាប់ចរាចរឲ្យកាន់តែមានប្រសិទ្ធភាពនោះ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នាសាលានគរបាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានបើកវគ្គបំប៉នការងារចរាចរាណ៍ផ្លូវគោក ដល់មន្រ្តីអនុវត្តន៏ច្បាប់នគរបាលចរាចណ៍មកពីអធិការក្រុង-ស្រុក និងការិយាល័យជំនាញ ។
ពិធីនេះប្រារព្ធធ្វើឡើងក្រោមអធីបតីភាពលោកឧត្តសេនីយ៍ត្រី ឱ ហាង ស្នងការរងនិងជាប្រធានផែន សណ្តាប់ធ្នាប់ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ត ពោធិ៍សាត់ ។
លោកវរសេនីយ៍ឯក រស់ ចំរើន នាយការិយាល័យនគរបាលចរាចរណ៍បានឲ្យដឹងថា ផ្អែកលើផែនការយុទ្ធ សាស្រ្តនគរបាលកម្ពុជាឆ្នាំ២០១៥ដល់២០១៩ តាមទស្សនវិស័យជនគ្រប់រួបទទួលបានសេចក្តីសុខក្សេម ក្សាន្តគ្មានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខសុវត្តិភាព ៕ជាយក្រុង
...