បុរសម្នាក់ញៀនថ្នាំខឹងសុំលុយបងប្អូនជីដូនមួយមិងឲ្យទាញកាំបិតប័ុងតោកាប់របួសធ្ងន់៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែឥទិ្ធពលគ្រឿងញៀន បានធ្វេីឲ្យបុរសម្នាក់ ប្រេីអំពេីហិង្សាទៅលេីបងប្អូនជីដូនមួយដោយប្រេីកាំបិតកាប់ជនរងគ្រោះ៣នាក់ម្តាយនិងកូនប្រុសស្រី២នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហេីយត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរនោះឃេីញហេតុការណ៍នាំគ្នាដេញចាប់ជនបង្ក ធ្វេីឲ្យជនបង្កភ័យខ្លួនក៏លូតពីលេីផ្ទះជាន់ទី២ របួសធ្ងន់ផងដែរ ។

image4

ហេតុការណ៍ភ្ញាក់ផ្អេីលខាងលេីនេះ  បានកើតឡើងនៅវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ3C2 ផ្លូវ៥១៦ ក្រុម៣ ភូមិ២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ  សាន ចាន់តារារិទិ្ធ ហៅប្រុសមាស ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ៦៨GE0 ផ្លូវ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជានិស្សិត និងធ្វើការបុគ្គលិក ក្រុមហ៊ុន CPS ។ ចំណែកឯជនរងគ្រោះ ទី១ឈ្មោះតាំង លីលី ភេទស្រី១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះកើតហេតុ ទី២ឈ្មោះតាំង សុខទី ភេទប្រុស ២០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ និងទី៣ឈ្មោះ សារុន បូរតនៈ ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ដាយ ស្នាក់នៅផ្ទះកើតហេតុ ។វត្ថុតាងដកហូតរួមមាន៖ កំបិតបុ័ងតោ០១ដើម និង កូនកាំបិតមុខពីរ០១ដើម ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺជនរងគ្រោះ ឈ្មោះសារុន បូរតនៈ ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាម្ដាយមីងជនបង្ក បើកចាក់សោរទ្វារផ្ទះបើកដូចជាសព្វដង ហេីយនៅពេលដែលបើកទ្វារហើយនោះស្រាប់តែជនសង្ស័យត្រូវជាក្មួយជីដូនមួយជនរងគ្រោះ បានដេីរចូលទៅក្នុងផ្ទះកើតហេតុក្នុងបំណងសុំលុយពីបងប្អូនដែលជាជនរងគ្រោះហេីយបានស្តីបន្ទោសឲ្យជនដៃដល់ថាមិនចេះរកលុយទេគិតតែពីប្រើប្រាស់គ្រឿងញៀន ។ ស្រាប់តែពេលនោះជនដៃដល់ស្ទុះទៅយកកាំបិតប័ុងតោមកធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ចំនួន៣នាក់(ស្រី២ប្រុស១)ហូរឈាមជោគខ្លួន។

ប្រភពដដែរ បានបន្ដទៀតថា ក្នុងហេតុការណ៍នោះអ្នកដែលស្នាក់នៅក្បែរនោះឈ្មោះលោក ណររីន គូម៉ាវីគី ជនជាតិនេប៉ាល់ ដែលកំពុងគេងនៅក្នុងបន្ទប់នៃផ្ទះកើតហេតុបានលឺសូរសម្លេងស្រែកថាជួយផងៗពេលនោះជនជាតិនេប៉ាល់ចេញក្រៅបន្ទប់ឃើញឈាមហូរលើឥតការ៉ូជាច្រើន រូបគាត់ក៍លើកទូរស័ព្ទប្រុងខលទៅសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ស្រាប់តែជនសង្ស័យស្ទុះមកប្រតាយប្រតប់ជាមួយជនជាតិនេប៉ាល់នៅ មុខបន្ទប់គេងនោះនៅជាន់ទីពីរបានបន្តិច ជនសង្ស័យក៍បានរត់ចេញមកធ្លាក់ពីជាន់ទីពីរមកក្រោម ។ ពេលនោះក៍មានការឆោរឡោរដល់អ្នកជិតខាងចេញមកជួយចាប់ប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងកក់១ ដើម្បីចាត់ការតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដេីម្បីកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាលម៉ែត្រ ៕

image6 image7 image5 image8 image3 image1

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print