ភ្នំ​ស​ន្ទុ​ក​បាត់បង់​ប្រជាប្រិយភាព​ដោយសារ​តែ​ភាព​កខ្វក់​សំរាម​រាយ​ប៉ាយ​ មិន​យកចិត្តទុកដាក់​របស់​អ្នកម៉ៅការ​

ចែករំលែក៖

​ខេត្តកំពង់ធំ​៖​ “​ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវា​ល្អ​ និង​បដិសណ្ឋារកិច្ច​ល្អ​ “​ ដែល​ជា​ទិស​ស្លោក​របស់​ក្រសួងទេសចរណ៍​ ដាក់​ចេញ​ជា​គោលនយោបាយ​ចម្បង​ សម្រាប់​ការ​អនុវត្ត​តំបន់​សក្ដានុពល​ទេសចរណ៍​នានា​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ត្រូវ​បាន​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​យ៉ាង​យកចិត្តទុកដាក់​ ដែល​អាច​ធ្វើ​ឲ្យ​តំបន់​សក្ដានុពល​ទេសចរណ៍​មួយ​ចំនួន​ ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយភាព​សម្រាប់​ទេសចរ​ជាតិ​និង​អន្តរជាតិ​ មូល​មីរ​ទៅ​ទស្សនា​កម្សាន្ដ​យ៉ាងច្រើន​កុះករ​។​

c11

 

​ដោយឡែក​ចំពោះ​តំបន់​រមណី​ដ្ឋា​ន​ភ្នំ​ស​ន្ទុ​ក​វិញ​ ដែល​ពី​ដើម​មក​ធ្លាប់​ជា​រមណី​ដ្ឋា​ន​មួយ​ ដែល​ទេសចរ​ជា​ច្រើន​នាំ​គ្នា​ទៅ​ទស្សនា​ ដើម្បី​មើល​ទេសភាព​ធម្មជាតិ​ និង​ដើរ​ទស្សនា​ប្រាសាទបុរាណ​នានា​នៅ​ជុំវិញ​តំបន់​នោះ​។​ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​នោះ​ហាក់​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ទេសចរ​ ហើយ​បែរ​កើនឡើង​នូវ​សំរាម​រាយ​ប៉ាយ​ និង​ភាព​កខ្វក់​គ្មាន​សណ្ដាប់ធ្នាប់​ ដែល​កើតឡើង​ព្រោះតែ​ភាព​មិន​អើពើ​របស់​អាជ្ញាធរ​គ្រប់គ្រង​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​ បាន​រិះគន់​យ៉ាង​ចាស់ដៃ​ ទៅ​លើ​ លោក​ ប្រាក់​ ប៊ុ​ន​អៀន​ ដែល​ជា​អ្នក​យក​ លុយ​ចូល​ទស្សនា​ មន្ទីរ​ទេសចរណ៍​ខេត្ត​ ដែល​មិន​បាន​យកចិត្តទុកដាក់​លើ​កិច្ច​ការងារ​ថែរក្សា​តំបន់​នេះ​ ដោយ​បាន​បណ្តែតបណ្តោយ​វាសនា​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​ឲ្យ​ធ្លាក់​ប្រជាប្រិយភាព​ ដោយសារ​តែ​ភាព​កខ្វក់​ សំរាម​រាយ​ប៉ាយ​គ្មាន​ សណ្តាប់ធ្នាប់​ ។​

​ពួក​គាត់​បាន​លើក​ឡើង​ថា​ រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​ គឺជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ពោ​ពេញ​ទៅ​ដោយ​ប្រវត្តិ​រឿងព្រេង​ជា​ច្រើន​ ដែល​បង្កប់​នូវ​ភាព​អា​ថ​កំបាំង​រាប់​មិន​អស់​ ដែល​ពួក​គាត់​បាន​ចាត់​ទុក​ថា​ ភ្នំ​ស​ន្ទុ​ក​ជា​កន្លែង​ដែល​មាន​បារមី​ មានបុណ្យ​ ហើយ​ពួក​គាត់​តែងតែ​បន់ស្រន់​សុំ​ប៉ង​ឲ្យ​សម្រេចសេចក្តី​ប្រាថ្នា​ទាំងពួង​ ទាំង​ការងារ​តូច​ធំ​ ឲ្យ​ជា​សះស្បើយ​ពី​ជំងឺ​ជាដើម​។​ ប៉ុន្ដែ​មក​ដល់​ពេល​នេះ​ ទីនោះ​ហាក់​សាបរលាប​នូវ​ជំនឿ​ទាំងនោះ​ ដោយសារ​តែ​ទិដ្ឋភាព​នៅ​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​ ពោ​ពេញ​ទៅ​ដោយ​ក្លិនស្អុយ​ និង​កាក​សំណល់​សំរាម​ពាស​វាល​ពាស​កាល​ គ្មាន​ទីតាំង​ចោល​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ​។​ ជា​ពិសេស​ការ​សាងសង់​តូប​លក់​ដែល​គ្មាន​ជួរ​គ្មាន​សណ្តាប់ធ្នាប់​ មាន​ក្មេង​សុំ​ ទាន​ប្រសេចប្រសាច​ និង​ភាព​មិន​អើពើ​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍​ ព្រមទាំង​អ្នកម៉ៅការ​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​ ដែល​អាច​ត្រឹម​កុង​ត្រូវ​យក​តែ​លុយ​ក្នុង​រថយន្ដ​មួយ​គ្រឿង​២០០០​រៀល​ តែ​មិន​ទទួលខុសត្រូវ​លើ​ការ​ថែរក្សា​ការពារ​ និង​ពុំ​មានការ​អភិវឌ្ឍ​។​

​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ខាងលើ​ លោក​ សេង​ អាន​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​ លោក​ធ្លាប់​បាន​ ណែនាំ​ដល់​លោក​ ប្រាក់​ ប៊ុ​ន​អៀន​ ដែល​ជា​អ្នកម៉ៅការ​ទទួលខុសត្រូវ​ភ្នំ​ស​ន្ទុ​ក​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ តែ​គាត់​ហាក់ដូចជា​មិន​យកចិត្តទុកដាក់​បន្ដិច​ណា​សោះ​។​ ជា​ពិសេស​ ក្រុម​អជីវ​ករលក់​បាយ​ម្ហូប​ នៅ​ទីនោះ​ ក៏​មិន​បាន​ចូលរួម​ក្នុង​ការងារ​នេះ​ទេ​ ដូច​ជា​នំចំណី​និង​កាក​សំណល់​ដែល​ពួក​គាត់​បាន​លក់ដូរ​ហើយ​នោះ​ គួរតែ​នាំ​គ្នា​ជីកដី​កប់​ មិន​ត្រូវ​ចោល​ដោយ​គ្មាន​សណ្តាប់ធ្នាប់​នោះ​ទេ​។​

​ទោះជា​យ៉ាងណា​ លោក​ប្រធាន​មន្ទី​បាន​បញ្ជាក់​ថា​ រលោក​នឹង​ណែនាំ​បន្ថែម​ និង​ចាត់វិធានការ​ឲ្យ​បាន​តឹង​រឹង​ ដើម្បី​ពង្រឹង​លើ​ការងារ​សំរាម​នៅ​លើ​ភ្នំ​ស​ន្ទុ​ក​នេះ​ទៀត​។​

​ទោះជា​យ៉ាងណា​ក្ដី​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឲ្យ​ ឯកឧត្តម​ អ៊ុត​ សំ​អន​ អភិបាលខេត្ត​កំពង់ធំ​ និង​លោក​ ប្រធាន​មន្ទីរ​ទេសចរណ៍​ ចាត់វិធានការ​ឲ្យ​តឹង​តែ​បំផុត​ យក​ល្អ​គួរតែ​ផ្លាស់​ប្តូរ​ឈ្មោះ​ប្រាក់​ ប៊ុ​ន​អៀន​ ដែល​ជា​អ្នកម៉ៅការ​រមណី​ដ្ឋា​ន​ភ្នំ​ស​ន្ទុ​ក​ ឲ្យ​ប្រគល់​កិច្ចការ​នេះ​ឲ្យ​ទៅ​អ្នកម៉ៅការ​ថ្មី​ទៅ​ ដោយសារ​តែ​ដេញថ្លៃ​បាន​រាប់​សិប​ ឆ្នាំ​មក​ហើយ​តែ​ពុំ​មានការ​អភិវឌ្ឍន៍​អ្វី​ទាំងអស់​សូ​ម្បី​តែ​បន្តិច​៕​

c6 c3 c2 c5

...

ដោយ៖ វិបុល​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print