ភ្នំពេញ៖ រថយន្តម៉ាកទួរីសមួយគ្រឿង ត្រូវសាក្សីឃើញហេតុការណ៍អះអាងប្រាប់ថា បានបើកបុកពីក្រោយម៉ូតូម៉ាកធូដេរមួយគ្រឿងពេញទំហឹង ហើយកិនពីលើបុរសម្នាក់បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះឈ្មោះ រិត ចាវ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ រីឯ រថយន្តបង្កបានបើករត់ ប៉ុន្តែត្រូវប្រជាពលរដ្ឋជួយដេញតាមស្ទាក់ចាប់បានផងដែរ៕ សុខាសែនជ័យ
...