ខេត្តព្រះសីហនុ ៖ ឈ្លើងសមុទ្រ គ្មានច្បាប់អនុញ្ញាតចំនួន៥០បាវ ទម្ងន់១៥០០គីឡូក្រាម ដឹកតាមរថយន្តតួរីស១គ្រឿង ត្រូវបានកំលាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចបានឃាត់ នៅផ្លូវជាតិលេខ៤ ភូមិបត់គគី ឃុំអូរឧញ្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រីស៊ុន សុផាត ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២២ និង១៥នាទី កំលាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឃាត់រថយន្តតួរីស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AD 6416 ពណ៌ខៀវ ដែលបានដឹកឈ្លើង សមុទ្រគ្មានច្បាប់អនុញ្ញាតចំនួន៥០បាវ ទម្ងន់១៥០០គីឡូក្រាម នៅចំណុចខាងលើ ។
អ្នកបើកបរឈ្មោះសុខ ខឿន ភេទប្រុស អាយុ២៧ឆ្នាំ ចេញដំណើរពីភូមិបត់គគី ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ គោលដៅទៅខេត្តកំពត ។
ករណីនេះ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានធ្វើការប្រគល់វត្ថុតាងខាងលើ ជូនទៅមន្ត្រីជំនាញជលផល ដើម្បីចាត់ការបន្ត ៕ ជាយក្រុង