ខេត្តពោធិ៍សាត់៖ លោក ឧត្តមសេនីយ៍ត្រី ឱ ហ៊ាង ស្នងការរងនគរបាលផែនសណ្ដាប់ធ្នាប់ និងជាតំណាងដ៍ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលនៃស្នងការដ្ខាន នគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ការងារហ្វឹកហ្វឺនរបស់មន្រ្តីជំនាញនគរបាលចរាចរណ៍ ត្រូវបានបិតវគ្គនារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះ ។
លោក ឧត្តមសេនីយ៍ត្រី ឱ ហ៊ាង ស្នងការនគរបាលផែនសណ្ដាប់ធ្នាប់បន្តថា សិក្ខាកាមចូលរួមមកពីតាមស្រុកចំនួន៥ ក្រុងចំនួន ១ និងការិយាល័យជំនាញចរាចរណ៍ផងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់សរុបប្រមាណចំនួន ៦៣នាក់ ហើយការបំប៉នការងារចរាចរណ៍បន្ថែមខាងលើនេះ គឺអស់រយៈពេលចំនួន ១សប្ដាហ៍ពេញ។
លោក ឧត្តមសេនីយ៍ត្រី ស្នងការរងនគរបាលផែនសណ្ដាប់ធ្នាប់បន្តទៀតថា វគ្គសិក្សានេះក្នុងគោលបំមានចំនួន ៤ គឺទី១ លំហាត់កងជួរ ទី២ បង្ហាត់បង្ហាញពីវិធីសាស្រ្តបង្រ្កាប ខណៈជនប្រព្រិត្តបទល្មើសតដៃជាមួយសមត្តកិច្ច ទី៣ ផ្សព្វផ្សាយអណពីច្បាប់ចរាចរណ៍ និងទី៤ ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ របស់មន្រ្តីនគរបាល ឲ្យកាន់តែមានគុណភាព ដូច្នេះការងារហ្វឹកហ្វឺនពេញ ១សបា្ដហ៍របស់មន្រ្តីជំនាញនគរបាលចរាចរណ៍ខាងលើនេះ លោក ជឿជាក់មួយរយភាគរយថាមន្រ្តីជំនាញយើងអនុវត្តន៍ចំគោលដៅគ្រាប់ៗរូបគ្រប់ៗក្រុម៕