អាជ្ញាធរខណ្ឌដូនពេញ បន្តចុះចាប់ហ្គេមបាញ់ត្រីនៅក្នុងសង្កាត់ស្រះចក(ក្រោយទូតបារាំង) ឃាត់ខ្លួនមនុស្ស៥នាក់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរខណ្ឌដូនពេញ ទទួលព័ត៌មានថាមានករណីលួចបើកហ្គេមបាញ់ត្រីនៅក្នុងសង្កាត់ស្រះចក(ក្រោយទូតបារាំង)ខណ្ឌដូនពេញ រួចមក លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញបានដាក់បញ្ជាផ្ទាល់ឲ្យ លោក យស់ យុទ្ធី អភិបាលរងខណ្ឌ និងលោក ចាប ឌីណា ដឹកនាំកំលាំងប្រជាការពារខណ្ឌចុះប្រតិបត្តិការបង្រ្កាបភ្លាមៗជាកស្តែងដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន០១ទូ និងឃាត់ខ្លួនមនុស្ស៥នាក់ ដោយឡែកម្ចាស់ទូូរត់បាត់ ។

ក្នុងប្រតិបត្តិការបង្រ្កាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០១៧ ស្ថិតនៅចំណុចក្រោយស្ថានទូតបារាំង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ក្នុងការចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់ ចំនួន០១ទីតាំង ដោយដកហូតបានទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង កង្ហារចំនួន០៣គ្រឿង កៅអីចំនួន០៦ និងឃាត់ខ្លួនមនុស្សបានចំនួន០៥នាក់ ប្រុស០៤នាក់ ស្រី០១នាក់ និងទីតាំងផ្សេងទៀតគណៈបញ្ជាការឯកភាពខណ្ឌបាន បិទកំណត់ហេតុនៅមាត់ទ្វាចូលផ្ទះ រង់ចាំដីការពីព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីធ្វេីកាកាត់សោនៅពេលព្រឹក ព្រោះផ្ទះបិទទ្វា។

ដោយឡែកទីតាំងខាងលើ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានសម្រេចដកហូតនូវវត្ថុតាង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ ដេីម្បីមានវិធានកាបន្ត ចំណែកមនុស្សទាំង០៥នាក់ បានអប់រំណែនាំនៅនឹងកន្លែង ក្នុងករណីឃេីញមានលើកក្រោយទៀត គណៈបញ្ជាកាឯកភាពខណ្ឌ និង បញ្ជូនទៅតុលាការដេីម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print