ភ្នំពេញ ៖ យោងតាមរយៈការសរសេរនៅលើ Page Facebook ផ្លូវការណ៍របស់លោកនាល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧បានឱ្យដឹងថា លោក Leonardo បានសម្រេចចិត្តលាលែងពីតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាហើយ ។
នៅលើPage Facebookរបស់លោកឱ្យដឹងទៀតថា សូមអរគុណដល់អ្នកគាំទ្រកម្ពុជាចំពោះពេលវេលាដ៏អស្ចារ្យ
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនទាំងអស់ដែលធ្វើអោយខ្ញុំមានឱកាសធ្វើការនៅទីនេះ (បុគ្គលិកមន្ត្រីរាជការ កីទ្ឡាករអ្នកគ្រប់គ្រងនិងគ្រូបង្វឹក) ។
ចំណែកមូលហេតុយ៉ាងណាមិនទាន់ដឹងច្បាស់នៅឡើយ ទេ ។ យ៉ាងណា លោកបានបញ្ជាក់លើPage Facebookរបស់ លោកថា សូមអភ័យទោសចំពោះការមិនអាចផ្លាស់ប្តូរអ្វីមួយបាន។
លោកក៏សូមជូនពរដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលបានការរីកចំរើននិងល្អបំផុត ហើយសូមអរគុណចំពោះឱកាសអោយលោក ដើម្បីដឹកនាំបាល់ទាត់ក្រុមជំរើសជាតិកម្ពុជា ជាពិសេសលោកបានបញ្ជាក់ចុងក្រោយថា លោកនឹងមិនភ្លេចអ្នកគាំទ្រកម្ពុជាទេ ។
គួររំឭកថា លោកគ្រូ Leonardo ចូលដឹកនាំក្រុមជម្រើសជាតិកម្ពុជានៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ហើយលោកគ្រូបានលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។ ក្នុងនោះលោកបានដឹកនាំក្រុមជម្រើសជាតិកម្ពុជាបានចំនួន៧ប្រកួត ដោយឈ្នះ១ប្រកួត ចាញ់៦ប្រកួត មិនដែលស្មើ
– ដឹកនាំកម្ពុជា U23 ឈ្នះ1 ចាញ់1 ស្មើ1
– ដឹកនាំកម្ពុជា U22 ឈ្នះ0 ចាញ់5 ស្មើ0 ៕ ជាយក្រុង