រថយន្តកាមរីបាឡែន១គ្រឿងបុករះចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ សង្ស័យអ្នកបើកបរស្រវឹងស្រា

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋទប់កំហឹងមិនបានក៍នាំគ្នាព្រួតវាយម្នាក់មួយដៃម្នាក់មួយជើងបណ្តាលរងរបួសសន្លាប់ហើយត្រូវបានររថយន្តសាម៊ុយដឹកយកទៅសង្គោះនៅមន្ទីពេទ្យភ្លាមៗខណៈរូបគាត់បានបើករថយន្តទៅបុករះចូលផ្ទះប្រជាពលរដ្ឋក្នុងស្ថានភាពស្រវឹងស្រាជោគជាំ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧ស្ថិតនៅផ្ទះហាងអ៊ុតសក់យីហោ បុរីព្រៃនគរ តាមបណ្តោយផ្លូវ៣១០ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បុរសដែលជាអ្នកបើកបរឈ្មោះ ព្រុំ ឌុចមុនីកា ភេទប្រុស អាយុ៤០ឆ្នាំ ជានម្ត្រីរាជការ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខបានបើករថយន្ត១គ្រឿងម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-7195 ក្នុងស្ថានភាពស្រវឹងស្រាជោកជាំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កខាងលើ បានបើកចេញពីផ្ទះរបស់ខ្លួនដែលនៅជិតកន្លែងកើតហេតុខាងលើ ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ក្នុងទិសដៅពីលិចទៅកើតនិងបើករេពេញផ្លូវហើយបានបុករះផូផ្កា ពាងដាក់ទឹក ដើមញ័មួយដើម និងជញ្ជាំងផ្ទះប្រជាពលរដ្ឋ និងរបស់របរសម្ភារះមួយចំនួនទៀតដែលនៅតាមចិញ្ចើមផ្លូវបណ្តាលអោយបែកបាក់រងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុកចូលផ្ទះហាងអ៊ុតសក់បែកថូផ្ការួមទាំងតុថ្ម ដែលនៅខាងមុខផ្ទះកើតហេតុបណ្តាលឲ្យខូចខាតយ៉ាងដំណំសំណាងល្អហើយអ្នកនៅក្នុងផ្ទះមិនរងរបួសចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំទៅមុខលេងរួច។ភ្លាមនោះប្រជាពលរដ្ឋបាននាំគ្នាផ្អើលឈូឆដោយមានកំហឹងខឹងទៅលើអ្នកបើកបរផងក៏បាននាំគ្នាវាយកម្ទេចកញ្ចក់រថយន្តមុខក្រោយបែកខ្ទេចខ្ទីនិងបានវាយទៅលើម្ចាស់រថយន្តបណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹងត្រវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯគ្លីនិក សម្ភពរស្មី។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុក្ខនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំធ្វើការដោះស្រាយជាមួយនិងម្ចាស់ផ្ទះនៅពេលក្រោយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print