តុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួនលោកអ៊ុន ហេង មេភូមិត្រស់ និងស្រ្តីឈ្មោះជា  ស៊ីវណៃ បណ្តោះអាសន្នពីបទសមគំនិតបង្វែងវត្ថុរឹបអូស

ចែករំលែក៖

ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី១៧​​​ ខែតុលា ឆ្នាំ២០១៧ តុលាការខេត្តកំពង់ធំសម្រេចឃុំខ្លួន ឈ្មោះអ៊ុន ហេង មានតួនាទីជាមេភូមិ និងស្រ្តីម្នាក់ទៀតជាអាជីវករលក់គ្រឿងសំណង់​ បណ្តោះអាសន្ន  ។ ជនសង្ស័យអ្នកទាំង២មានទីលំនៅភូមិត្រស់  ឃុំបល្ល័ង្គ  ស្រុកបារាយណ៍  ខេត្តកំពង់ធំ។

យោងតាមដីការបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន មាត្រា២០៣ដល់មាត្រា២០៦ នៃនិតិវិធីព្រហ្មទណ្ឌ យើង  ឃន  សុកលជាចៅក្រមស៊ើបសួរនឹងជាប្រធានសាលាដំបូងខេត្តកំពង់ធំ​ បានឃើញសុំរឿងស៊ើបសួរលេខ៦៤០ ចុះថ្ងៃទី២៦  ខែ កញ្ញាឆ្នាំ២០១៧  បានឃើញដីការសន្និដ្ឋានបញ្ជូនសុំរឿងស៊ើបសួរលេខ ២៤០៩ចុះថ្ងៃទី២៦ខែ០៩២០១៧របស់តំណាងអយ្យការបានចោទទៅលើឈ្មោះ អ៊ុន  ហេង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានលំនៅដ្ឋានភូមិត្រស់  ឃុំបល្ល័ង្គ  ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងស្ត្រីម្នាក់ទៀតឈ្មោះជា  ស៊ីវ  ណៃ អាយុ៤២ឆ្នាំ មានទីភូមិត្រស់  ឃុំបល្ល័ង្គ  ស្រុកបារាយណ៍  ខេត្តកំពង់ធំ ។ ជនត្រូវចោទទាំង២នាក់នេះ ត្រូវបានដាក់ស្ថិតនៅក្រោមកាត្រួតពិនិត្យ «ពីបទសមគំនិតបង្វែវត្ថុ​រឹបអូស  ប្រព្រឹតនៅភូមិតាឌុក   ឃុំ បល្ល័ង្គ  ស្រុកបារាយណ៍ ខេត្តកំពង់ធំ  កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ »បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២៩នឹងមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌ។ បានឃើញដីការសម្រេចឱ្យឃុំខ្លួនបណ្តោះអាសន្នលេខ ៣២០   ចុះថ្ងៃទី១៧ខែ១០ឆ្នាំ២០១៧របស់សាលាដំបូងខេត្តកំពង់ធំ។

ដើម្បីធានាឱ្យការស៊ើបសួរឱ្យល្អ ហេតុដូច្នេះបង្គាប់ ១ ‘ឃុំខ្លួនជនត្រូវចោទឈ្មោះជា ស៊ុវណៃ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរជាបណ្តោះអាសន្ន ពីបទសមគំនិតបង្វែវត្ថុរឹបអូស ប្រព្រឹកនៅភូមិតាឌុក  ឃុំបល្ល័ង្គ  ស្រុកបារាយណ៍ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ។

បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២៩ នឹងមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌ​​ ។   ១-បង្គាប់ប្រធានពន្ធនាគារខេត្តកំពង់ធំ  ឃុំខ្លួនឈ្មោះនេះបណ្តោះអាសន្នឱ្យបានសម្រេចតាមដិការនេះ ,​​ ទី២ឃុំខ្លួនជនត្រូវចោទឈ្មោះអ៊ុន   ហេង ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរជាបណ្តោះអាសន្ន ពីបទ សមគំនិតបង្វែវត្ថុរឹបអូសប្រព្រឹត្តនៅភូមិតាឌុក  ឃុំបល្ល័ង្គ  ស្រុកបារាយណ៍  ខេត្តកំពង់ធំ។កាលពីថ្ងៃទី២១  ខែសីហា ឆ្នាំ២០១៧  ។ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩នឹងមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌ។២-បង្គាប់ឱ្យប្រធានពន្ធនាគាឃុំខ្លួនឈ្មោះនេះជាបណ្តោះអាសន្នឱ្យ បានសម្រេចតាមដិការនេះ ៕ ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print