កំលាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ឃាត់ជនសង្ស័យម្នាក់ ក្រោយត្រួតពិនិត្យឃើញថ្នាំញៀន១កញ្ចប់តូច  នៅមុខមន្ទីរពេទ្យរុស្ស៊ី

ចែករំលែក៖

ភ្នំពេញៈ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅចំណុចខាងមុខមន្ទីរពេទ្យរុស្ស៊ី តាមបណ្ដោយផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្សយ័ម្នាក់ ឈ្មោះថន វិចិត្រ អាយុ៣០ឆ្នាំ ស្នាក់បៅផ្ទះជួល ម្តុំផ្សារប៉េសេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ មុខរបរ រត់ម៉ូតូឌុប នៅចំណុចផ្លូវលេខ១៨៣ ភូមិ១ សង្កាត់ទំនប់ទឹក រកឃើញថ្នាំញៀន១កញ្ចប់តូចតម្លៃ៥០០០០រៀល ទិញពីឈ្មោះ ឆៃ នៅកន្លែងបាញ់ត្រីជិតផ្សារប៉េសេ ផ្លូវ លេខ៣៧១  ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ដកហូតសម្ភារៈម៉ូតូវីវ៉ា ១គ្រឿង ថ្នាំញៀន ១កូនកញ្ចប់ ទូរសសព្ទ័សេរីចាស់១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print