ខេត្តពោធិ៍សាត់ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀង និងកំលាំប៉ុស្តិ៍នគរបាលរដ្ឋ បាលកណ្ដៀងសហការគ្នា ចុះបង្រ្កាបករណីជនសងករណីប្រើប្រាសដោយខុសច្បាប់នូវសារធាតុ ញៀន រួមទាំងវត្ថុតាង និងសម្ភារ។
ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិស្ទឹងលើ ឃុំ.ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
បើកតាមការឲ្យដឹងពីលោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀង ជនសង្ស័យត្រូវបានកម្លាំងធ្វើការបង្រ្កាបបានទី១ ឈ្មោះ រឿន អែល ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិស្ងានីយ៍ ឃុំ.ស្រុកកណ្ដៀង និងទី២ ឈ្មោះ ស្មាន សុះ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា។
លោក វរសេនីយ៍ត្រី ញឹក បាន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថបានបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការឃាត់ខ្លួនជង្ស័យដកហូតនូវវត្ថុតាងរួមមាន.ឧបករណ៍ជាវត្ថុតាង មានដបជ័រគ្នានទឹក មានចោះដោតទុយ្យោជ័រ មានថង់ប្លេចស្ទេច មានក្រដាស មានស្កកៅស៊ូ នាឡិកាចំនួន ១គ្រឿង ទូរស័ព្ទដៃ ៣គ្រឿង និងម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 1750 ។
លោក វរសេនីយ៍ត្រី មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកកណ្ដៀងបន្តទៀតថា ចំពោះជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង និងសម្ភារមួយចំនួនខាងលើ បានយកទៅបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញសំណំបែបបទបន្ថែម ៕ បឹុម ពិន