ភ្នំពេញ៖ ក្រុមយុវជនស្ទាវៗ១៤នាក់ត្រូវប៉ូលីសប៉ុស្តិ៍ទឹកថ្លានិងប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀននិងដកហូតម្សៅក្រាមថ្លាសចំនួន៣កញ្ចប់តូច។
លោកអនុសេនីយ៍ឯក សុខ សុផល នាយនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានអយដឹងថា កាលពី យប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ កម្លាំងរបស់លោកបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗហើយមកដល់ចំណុចក្រុម៣ ភូមិសេប៉េសេ ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ក៍ឃើញក្រុមក្មេងស្ទាវៗចំនួន៧នាក់កំពង់អង្គុយផ្តុំគ្នាពេលនោះកម្លាំងមានការសង្ស័យក៍ហៅ មកសួនាំនៅប៉ុស្តិ៍ហើយពិនិត្យទឹកនោមរកសារធាតុញៀនមានផ្ទុកសារធាតុញៀនទាំងអស់និងដកហូតម៉ូតូ២គ្រឿង១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មៅពាកស្លាកលេខភ្នំពេញ 1BN8152 និង១គ្រឿងទៀតម៉ាកTODAYព័ណក្រហមពាក់ស្លាកលេខភ្នំពេញ1FD2526។
ដោយឡែកលោក អនុសេនីយ៍ទោ ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍គោកឃ្លាងបានអោយដឹងដែរ ថា កាលពីយប់ថ្ងៃទី២០ខែតុលាឆ្នាំ២០១៧ គណះបញ្ជាការឯកភាពខណ្ឌបានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើផ្លូវ១៩៨៦ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណះសមត្ថកិច្ចកំពង់ប្រតិបត្តការណ៍ក៍មានក្រុមក្មេងស្ទាវជិះម៉ូតូចំនួន៣គ្រឿងមានគ្នា៧ឆ្លងកាត់ហើយកម្លាំងចំរុះបានឃាត់ត្រួតពិនិត្យរកឃើញម្សៅក្រាមថ្លាសចំនួន៣កញ្ចប់តូចហើយក៍នាំខ្លួនយក មកអធិការដ្ឋាននគរបាលខណ្ឌធ្វើតេសររកសារធាតុញៀនវិជ្ជមានទាំងអស់។
ប៉ូលីសបានប្រាប់អោយដឹងទៀតថា៖ ក្នុងចំណោមជនសង្ស័យទាំង១៤នាក់នោះមាន៣នាក់មានថ្នាំញៀនក្នុងនោះ១/ឈ្មោះ ខៃ សាន់ឌី ភេទប្រុសអាយុ៣០ឆ្នាំស្នាក់នៅខណ្ឌព្រែកព្នៅទី២/ឈ្មោះ ឆេង សៀក ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅខណ្ឌពោធិ៍សែនជ័យទី៣/ឈ្មោះ ខាត់ ខា ភេទប្រុសអាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ភ្នំពេញថ្មី។
បច្ចុប្បន្នពួកគេទាំង១៤នាក់កំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕ ដោយ៖ តុង សីហា