បុរសរោគចិត្តចាប់រំលោភនារីម្នាក់ ត្រូវបានចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់ទើបចេញពីរោងចក្រត្រូវបុរសក្នុងស្រុកចាប់ចងរំលោភ ថែមទាំងយកដងអំបោសដាក់ក្នុងប្រដាប់ភេទបណ្តាលឲ្យនារីរងគ្រោះភ័យហើយរត់ចេញឲ្យគេជួយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥ល្ងាចថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧ស្ថិតនៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ជ.ស.រ. អាយុ២២ឆ្នាំ នៅខេត្តកំពង់ធំ។ ចំណែកឯជនសង្ស័យឈ្មោះ គុយ សុគុណ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលើកអីវ៉ាន់ ស្នាក់នៅមិនពិតប្រាកដ ស្រុកកំណើតភូមិគេនទៀក ឃុំសាក្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។

តាមសំដីរបស់នារីរងគ្រោះបានរៀបរាប់ប្រាប់ថា បន្ទប់ជួលគាត់មានគ្នា៥នាក់សុទ្ធតែស្រីៗហើយនៅស្រុកជាមួយគ្នា ផ្ទះជាមួយគ្នា ធ្វើការជាមួយគ្នាទៀត។ ចំណែកឯជនសង្ស័យខាងលើមានស្រុកកំណើតជាមួយគ្នាដែរ តែនៅផ្ទះឆ្ងាយពីគ្នា ហើយមិនសូវរាក់ទាក់ជាមួយគ្នាឡើយ។

NKD-36x6_outline

តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ រូបនាងទើបចេញមកពីរោងចក្រដោយមិនបានថែមម៉ោង រីឯមិត្តភក្តិ និងអ្នកនៅបន្ទប់ជាមួយគ្នានៅថែមម៉ោង ប៉ុន្តែនាងចេញមុនតែឯង ហើយឆៀតទៅទិញម្ហូប រួចមកដល់បន្ទប់ជួលវិញ។ បន្ទាប់មក នាងចាក់សោចូលទៅបើកភ្លើង ដោយមិនបានបិទទ្វារ ស្រាប់តែជនសង្ស័យខាងលើបានចូលមកពីក្រោយហើយបិទទ្វារចាក់កន្លឹះ ហើយនាងស្ទុះទៅបើកទ្វារ តែជនសង្ស័យនៅជិតទ្វារ។ ភ្លាមៗនោះជនបង្កបានចាប់ច្របាច់ក ហើយខ្ទប់មាត់ មិនឲ្យស្រែក ហើយជនរងគ្រោះនៅតែស្រែក ហើយជនសង្ស័យខាងលើបានវាយទៅនារីរងគ្រោះ៤ទៅ៥ដៃបណ្តាលឲ្យនាងភ័យលែងស្រែក។ ពេលនោះជនសង្ស័យខាងលើបានយកក្រមាចងដៃទៅក្រោយហើយសម្រាតសម្លៀកបំពាក់នាងធ្វើសកម្មភាពរំលោភ រួចយកដងអំបោសមកដាក់ចូលក្នុងប្រដាប់ភេទនាងរងគ្រោះបណ្តាយឲ្យឈាមហូរ ។

ក្រោយមកជនសង្ស័យខាងលើបានចូលបន្ទប់ទឹក នាងបានរត់ទាំងដៃជាប់ចំណងនឹងអក្រាតកាយ ហើយដកគន្លឹះទ្វារ រត់ទៅបន្ទប់នៅក្បែរឲ្យគេជួយកាត់ចំណង់ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់។

ក្រោយពេលកើតហេតុ នារីរងគ្រោះមិត្តភក្តិដែលនៅបន្ទប់ជាមួយគ្នា បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅប៉ុសិ៍្ត នគរបាលរដ្ឋបាលចោមចៅ ដើម្បីឲ្យរកមុខសញ្ញាខាងលើមកផ្ដន្ទាទោសតាមច្បាប់៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print