ខេត្តកំពង់ចាម ៖ មនុស្ស១២នាក់ត្រូវឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោយ ពីពួកគេបានធ្វើសកម្មភាពជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិបែកអន្លូង ឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដឹកនាំដោយលោក វរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមុនគេ ១-ឈ្មោះ ជីម ចិន ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ នៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង ឈ្មោះ ឌី ចាន់រី ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិបែកអន្លូង ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តពង់ចាម ។ ចាប់យកបានថ្នាំញៀន ចំនួន១៦កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង។
លោកវរសេនីយ៍ត្រី ជីវ សេងរស់ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យ១០ទៀត ៖
១-ឈ្មោះ លី តុលា ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិបែកអន្លូង ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
២-ឈ្មោះ សីុន ពិសី ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសន្ទិចកេីត ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
៣-ឈ្មោះ រុន ឆ្លាត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិល្វា ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចា។
៤-ឈ្មោះ ប៉ោ លីហ៊ាង ភេទប្រុស អាយុ២០ឆ្នាំនៅភូមិបែកអន្លូង ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៥-ឈ្មោះ ប៉ោ ប៊ុនរិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិបែកអន្លូង ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៦-ឈ្មោះ សេង ដេត ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិបែកអន្លូង ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៧-ឈ្មោះ ហេង ល័ក្ខ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិបែកអន្លូង ឃំុអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៨-ឈ្មោះ ភឿន ប៉ោង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិអណ្តូងស្វាយ ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៩-ឈ្មោះ យ៉ុន សិលា ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអូរប្រាំទី២ ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
១០-ឈ្មោះ ផូ ម៉ាឡែន ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិអណ្តូងស្វាយ ឃំុព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
រឹបអូសវត្ថុតាងរួមាន: ម៉ូតូចំនួន០៦គ្រឿង និងទូរស័ព្ទ ដៃ០៦គ្រឿង និងប្រាក់រៀលមួយចំនួន ៕ វណ្ណៈ