ប្រជាពលរដ្ឋរើសអាវុធច្នៃក្នុងព្រៃចម្ការ យកទៅប្រគល់់ឲ្យនគរបាលរក្សាទុក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋចំនួន ២រូបត្រុូវបានសមត្តិច្ចនគរបាលអះអាងរើសអាវុធចំនួន ២ដើមនៅក្នុងព្រៃចំកាយកទៅប្រគល់ឲ្យ ដើម្បីថែរក្សាទុកជាបណ្ដោះអាសន្ន។

កិច្ចការប្រជាពលរដ្ឋរើសអាវុធច្នៃយកទៅឲ្យនគរបាលខាងលធ្វើឡើងនារសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីសមត្តកិច្ចដែលបានទទួលអាវុធបានឲ្យដឹងថា ប្រជាពលរដ្ឋទាំង ២នាក់នោះទី១ ឈ្មោះ សន ខេម ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ និងទី២ ឈ្មោះ ណំ សោ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ហើយបច្ចុប្បន្នអ្នកទាំង ២នាក់ រស់នៅចំណុចអូរកាទិន ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា អាវុធទាំង ២ដើមដែលពួកគាត់ប្រគល់ឲ្យសមត្តកិច្ចថែ និងរក្សាទុកជាបណ្ដោះនោះ គឺពួកគាត់រើសបានមកក្នុងព្រៃចំកាដែងសង្ស័យក្រុមប្រព្រិត្តបទល្មើសល័ក្ខទុកសម្រាប់បាញ់សត្វ ហើយអាវុធទាំង ២ដើមនេះជាប្រភេទអាវុធច្នៃ ១ដើមប្រភេទអាវុធឆ្នុក(ច្នៃ) និង ១ដើមទៀតជាប្រភេទអាវុធស្នប់(ច្នៃ) អាវុធប្រភេទច្នៃនេះសម្រាប់ប្រម៉ាញ់សត្វ(បាញ់ស្លាប់)យ៉ាងងៀយ ចុះទំរាំមនុស្សយើងបងប្អូនគិតមើលជីវិតមិនធំជាងសត្វនោះឡើយ ដូច្នេះបានប្រជាពលរដ្ឋភ្ញាក់រលឹកបែបនេះមាននៃថាពួកគាត់កាន់តែមានកម្រិតយល់ដឹងច្រើន។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា បន្ទាប់ពីប្រជាពលរដ្ឋយកមកប្រគល់ឲ្យសមត្តកិច្ចថែរក្សាទុកដាក់បែបនេះ យើងបានណែនាំពន្យល់ពួកគាត់បន្ថែមដើម្បីផ្សព្វផ្សាយបន្តគ្នា ឲ្យកាន់តែស្វែងអោយបានច្រើនជាងនេះទៀត និងបន្តយកមកប្រគល់សមត្តកិច្ចជាបន្តបន្ទាប់បន្ថែម ព្រោះកាលណាពួកគាត់ព្យាយាជួយល័ក្ខបាំងគ្នាជាករណីមានទោសទាន់អំពីបញ្ហានេះដូចគ្នាផងដែរ ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print