ប្រតិបត្តិការបង្ក្រាបជនបរទេសចំនួន ០៤គោលដៅ នៅខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៤១នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅម៉ោង១០និង៣៥នាទី ថ្ងៃទី២១ តុលា ២០១៧ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ខានស៊ើបអង្កេត និងអនុវត្តនីតិវិធីបានដឹកនាំ ក្រុមប្រតិបត្តិការ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយសមត្ថកិច្ចមូលដ្ឋានចូលរួម ដឹកនាំដោយលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានប្រតិបត្តិការបង្ក្រាបជនបរទេសចំនួន ០៤គោលដៅ ស្ថិតនៅផ្លូវ៧០៥ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យចំនួន ៤១នាក់ ស្រី ១១នាក់ មាន ០៦សញ្ជាតិ កំពុងប្រព្រឹត្តបទល្មើសគំរាមជំរិតទារប្រាក់តាមប្រព័ន្ធអីនធឺណេត (Voip) ។

ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានអនុវត្តលើគោលដៅ៤ ក្នុងនោះគោលដៅទី១៖ ឃាត់មនុស្ស ១៣នាក់ ស្រី ០៥នាក់ មាន ០៤សញ្ជាតិ (ម៉ាឡេស៊ី , ថៃ , ឥណ្ឌូនេស៊ី និងវៀតណាម), គោលដៅទី២៖ ឃាត់មនុស្ស ០៣នាក់ ស្រី ០១នាក់ សញ្ជាតិ(ចិន), គោលដៅទី៣៖ ឃាត់មនុស្ស ១៧នាក់ ស្រី ០២នាក់ សញ្ជាតិ(ម៉ាឡេស៊ី) និងគោលដៅទី៤៖ ឃាត់មនុស្ស ០៨នាក់ ស្រី ០៣នាក់ មាន ០២សញ្ជាតិ (ចិន និងចិនតៃវ៉ាន់) ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ ស្រី ១១នាក់ មាន ០៦សញ្ជាតិ ៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print