យុវជនពីរនាក់លេបខាយសម្ដីដាក់សង្សារគេ ត្រូវជនសង្ស័យ៥នាក់ដេញវាយបណ្ដាលឲ្យជនរងគ្រោះលោតចូលទឹកទន្លេ

ចែករំលែក៖

ភ្នំពេញៈ យុវជនពីរនាក់ ចូលទិញប្រហិតលេបខាយពាក្យសម្ដីដាក់សង្សារគេ ស្រាប់តែជនសង្ស័យ៥នាក់ ដេញវាយ បណ្ដាលឲ្យជនរងគ្រោះលោតចូលទឹកទន្លេ រួច​ស្រែកថា ចោរប្លន់យកម៉ូតូ បង្កការផ្អើល កាលពីម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងសង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំងពីរបើកម៉ូតូឌុបគ្នាមួយគ្រឿងម៉ាក Today ពាក់ស្លាកលេខ ភ្នំពេញ1GA-5687 ទៅទិញប្រហិតនៅកន្លែងកើតហេតុ ហើយ​ក៏បាននិយាយលេបខាយសម្ដី​ជាមួយនារីម្នាក់ ស្រាប់តែភ្លាមនោះក៏មានជនសង្ស័យ៥នាក់ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាក ប្រដាប់ដោយដែកស្រួច នឹងកៅអីបត់ ដេញវាយពួកគាត់ទាំង​កម្រោល បណ្ដាលឲ្យពួកគេទាំងពីរ លោតចុះទៅនឹងជ្រាំងទឹកទន្លេរស្រែកថា ចោរប្លន់យកម៉ូតូ ផ្អើលដល់សមត្ថកិច្ច សំណាងមិនរងរបួសធ្ងន់ ចំណែកម្នាក់ទៀតសម្ងំគេចខ្លួន រីឯម៉ូតូរបស់ជនរងគ្រោះមិនបានបាត់នោះទេ គ្រាន់តែរងការខូចខាត។

NKD-36x6_outline

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ជ្រោយចង្វា ចុះមកអន្តរាគមន៍ នាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា ដើម្បីដាក់ពាក្យបណ្ដឹងនិងស្វែងរកមុខជនបង្ក៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print