ភ្នំពេញ៖ ស្ត្រីម្នាក់សម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ១០ ផ្លូវលេខM១៤ បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានអោយដឹងថា៖ជនរងគ្រោះឈ្មោះវ៉ា នួនសុភា ភេទស្រី អាយុ29 ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ឡេ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
មុនពេលកើតហេតុ ជនរងគ្រោះបានលែងលះគ្នាជាមួយប្តីកន្លះឆ្នាំមកហើយ (មានសាលក្រមតុលាការ) រួចជនរងគ្រោះធ្លាប់លេបថ្នាំសំលាប់ខ្លួនម្តងរួចមកហើយ តែត្រូវបងប្អូនជួយសង្គ្រោះទាន់យកទៅពេទ្យជោរៃ។ លុះដល់វេលាម៉ោង១៦និង០០នាទីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ។
ជនរងគ្រោះបានយកក្រមាចងកធ្វើអត្តឃាត នៅធ្នឹមបង្អួចក្នុងបន្ទប់ដេកសា្លប់ ពេលនោះអ្នកបំរើក្នុងផ្ទះឃើញក៏ប្រាប់សន្តិសុខ រួចមករាយការណ៌ជូនសមត្ថកិច្ច។
តាមការសន្និដ្ឋាន ចុះពិនិត្យកន្លែងកើតហេតុ ដោយមន្ត្រីជំនាញការិយាល័យបច្ចេកទេស វិទ្យា សាស្ត្រ និងលោក ឧកញ៉ា នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច្ច័យរាជធានីភ្នំពេញបានបញ្ជាប់ថា ជនរងគ្រោះស្លាប់ដោយចងកធ្វើអត្តឃាតខ្លួនឯង ។
បច្ចុប្បន្នសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ សណ្តោស