នាយឧត្តមសេនីយ៍ គន់ គីម បើក​កិច្ច​ប្រជុំ​បូក​សរុប​របាយ​ការ​ណ៍​រយៈពេល​៩​ខែ​ ឆ្នាំ​២០១៥

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ​លោកនាយឧត្តមសេនីយ៍​ គន់​ គី​ម​ សមាជិក​អចិ​ន្ត្រៃ​យ៍​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តឧត្តរមានជ័យ​ ព្រម​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​ខេត្ត ។

photo

​នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែតុលា ​ឆ្នាំ២០១៥​ បាន​បើក​កិច្ច​ ប្រជុំ​បូក​សរុប​របាយ​ការ​ណ៍​រយៈពេល​៩​ខែ​ ឆ្នាំ​២០១៥​ និង​លើក​ទិស​ដៅ​បន្ត​ ដែល​កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ ទីស្នាក់ការ​គណបក្ស​ប្រជាជន​ ក្នុង​ទី​រួម​ឧត្តរមានជ័យ​។​

​នៅ​ក្នុង​ឱកាស​នោះ​បន្ទាប់​ពី​ លោក​ ស​ ថា​វី​ ប្រធាន​គណៈកម្មាធិការ​បក្ស​ខេត្ត​បាន​ធ្វើ​សេចក្តី​រាយ​ការ​ណ៍​រួច​ លោកនាយឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​ផ្តាំផ្ញើ​ដល់​គណៈ​ ពង្រឹង​ក្រុមការងារ​ទាំងអស់​ ត្រូវ​បន្ត​នូវ​សកម្មភាព​ប្រកបដោយ​ផ្លែផ្កា​ និង​វិជ្ជមាន​ ជា​ពិសេស​ត្រូវ​បន្ត​ ជួយ​អភិវឌ្ឍន៍​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ជា​សក្ខីភាព​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន​ ។​

លោកនាយឧត្តមសេនីយ៍​ គន់​ គី​ម​ បាន​បន្ត​ថា​៖​សកម្មភាព​ការងារ​និង​ការ​ផ្តល់​នូវ​ជំនឿ​ចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ​ គឺជា​ប្រភព​ដ៏​សំខាន់​ នៃ​ការ​ឈាន​ទៅ​រក​ ជោគជ័យ​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ ខាង​មុខ​នេះ​ ៕​

...

photo (2)photo (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print