អាមេរិកបានប្រកាសថាបង្កើនកិច្ចសហប្រតិបត្ដិការយោធាជាមួយប្រទេស អូស្ដ្រាលី និងបង្កើនសន្ធិសញ្ញាការពារជាតិឱ្យកាន់រឹងមាំថែមទៀតជាមួយ ប្រទេសហ្វីលីពីន ធ្វើឱ្យចិនត្រូវតែស្នើឱ្យបើកកិច្ចពិភាក្សាស្រាវជ្រាវពីការ បង្កើនចំនួនទាហានរបស់អាមេរិកនៅតំបន់អាស៊ីុភាគខាងកើត និងលាតត្រដាងពីមូលហេតុទាំងនោះ ។
មេដឹកនាំអាមេរិក និងអូស្ដ្រាលីបានប្រកាសពីកិច្ចព្រមព្រៀងរក្សាចំនួនទាហានរបស់អា មេរិកនៅលើទឹកដីអូស្ដ្រាលី និងការដាក់ពង្រាយទាហានជើងទឹកវាយឡើងគោករបស់អាមេរិកនៅក្នុង ប្រទេសនោះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្រោយសង្គ្រាមលោកលើកទី ២។ កន្លងមក ប្រធានធិបតី បារាក់ អូបាម៉ា បានទៅដល់ទីក្រុងខេមប៊ែរ៉ា ប្រទេសអូស្ដ្រាលី ក្រោយពេលបញ្ចប់កិច្ចប្រជុំ APEC នៅកោះហាវ៉ៃ។
ដំណើរទស្សនកិច្ចរបស់អាមេរិកកើតឡើងក្នុងពេលដែលប្រទេសទាំង២ រំលឹកខួបអនុស្សាវរីយ៍៦០ឆ្នាំ ថ្ងៃដែលប្រទេសទាំង២ចងសម្ពន្ធមិត្ដយោធា។ ក្នុងពេលជាមួយគ្នានោះដែរ អាមេរិកនិងអូស្ដ្រាលីបានឯកភាពបង្កើនចំនួនទាហានអាមេរិកពី ២៥០ដល់២.៥០០នាក់ស្ថិតនៅភាគខាងជើងប្រទេសអូស្ដ្រាលី ។ នាយករដ្ឋមន្ដ្រីអូស្ដ្រាលី លោកស្រី ជូលា ហ្គីឡាដ បានបញ្ជាក់ថា កិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យយន្ដហោះចម្បាំងរបស់អាមេរិកអាច ប្រើប្រាស់ទីតាំងយោធាមួយចំនួនរបស់អូស្ដ្រាលីក្នុងការ បំពេញបេសកកម្ម។ ចំណែកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា មានប្រសាសន៍ថាកិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យអាមេរិកទប់ស្កាត់ហេតុការណ៍ប្រកបដោយ ប្រសិទ្ធភាពដល់គ្រោះមហន្ដរាយ និងតម្រូវការមនុស្សធម៌ ក៏ដូចជាសន្ដិសុខនៅក្នុងតំបន់នេះ។ ប្រធានាធិបតីអាមេរិកបញ្ជាក់ថា “កិច្ចព្រមព្រៀងនោះនឹងជួយរក្សាទម្រង់សន្ដិសុខដល់តំបន់អាស៊ីុប៉ា ស៊ីុហ្វិក ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់កងកម្លាំងអាមេរិកក្នុងការ ហ្វឹកហាត់ និងទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ក៏ដូចជាហ្វឹកហាត់ ដល់ទាហានប្រទេសជិតខាង ទប់ទល់នឹងវិបត្ដិបានយ៉ាងងាយស្រួល”។ ក្នុងពេលជាមួយគ្នានោះដែរអ្នកវិភាគបានចាត់ទុកថាការដាក់ពង្រាយ កម្លាំងទាហាននៅក្នុងប្រទេសអូស្ដ្រាលីនាពេលនេះគឺដើម្បីទប់ស្កាត់ ឥទ្ធិពលកាន់តែរីករាលដាលខ្លាំងឡើងៗរបស់ចិននៅតំបន់អាស៊ីប៉ា ស៊ីហ្វិក។ សារព័ត៌មាន BBC បានវិភាគទៅលើបញ្ហាទាំងនោះថា “ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសអូស្ដ្រាលីគឺដូចជាសារមួយបង្ហាញឱ្យឃើញថាទីក្រុងវ៉ាស៊ីុនតោនកំពុងតែផ្ដោតការ យកចិត្ដទុកដាក់ការពារដល់សម្ព័ន្ធមិត្ដរបស់ខ្លួនក្នុងតំបន់។ អាមេរិកស្ថិតនៅដំណាក់កាលផ្លាស់ប្ដូរគោលនយោបាយសន្ដិសុខចេញពីអ៊ី រ៉ាក់,អាហ្វហ្គានីស្ថានឆ្ពោះមកកាន់តំបន់អាស៊ីុវិញម្ដង”។ ប៉ុន្ដែលោកអូបាម៉ាបានបញ្ជាក់ថា “អាមេរិកបានសន្យាការពារពង្រឹងសន្ដិសុខនៅតំបន់អាស៊ីុប៉ាស៊ី ហ្វិកទាំងមូលរួមទាំងចិនផងដែរ”។
អាមេរិកភាវូបនីយកម្មសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន នៅក្នុងដំណើរទស្សនកិច្ចគម្រប់ខួប៦០ឆ្នាំ ថ្ងៃដែលប្រទេសទាំង២អាមេរិក ហ្វីលីពីនបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិរួម រដ្ឋមន្ដ្រីការបរទេស បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងសម្រាប់ការភាវូបនីយកម្ម សន្ធិសញ្ញារវាងប្រទេសទាំង២នោះ។ រដ្ឋមន្ដ្រីការបរទេសអាមេរិកក៏បានប្រកាសផងដែរថា វិវាទពាក់ព័ន្ធដែនសមុទ្រចិនខាងត្បូងគួរតែត្រូវបានបកស្រាយតាម សន្ធិសញ្ញាអន្ដរជាតិស្ដីពីច្បាប់ដែនសមុទ្រ។ អាមេរិកមានគោលនយោបាយរឹងមាំច្បាស់លាស់ដែលរដ្ឋមន្ដ្រីហ្វីលីពីនបានលើកឡើងពាក់ព័ន្ធនឹងដែនសមុទ្រភាគខាងលិចរបស់ហ្វីលីពីនដែលមានវិវាទជាមួយចិនគួរតែ ត្រូវបានដោះស្រាយដោយសន្ដិវិធី។
រដ្ឋមន្ដ្រីការបរទេសអាមេរិកបានបញ្ជាក់ទៀតថា “អាមេរិកមិនឈរទៅភាគីខាងណាមួយនោះឡើយ នៅក្នុងវិវាទស្ដីពីអធិបតេយ្យភាពរបស់ប្រទេសនីមួយៗ ហើយអាមេរិកគ្មានសិទ្ធិទាមទារអធិបតេយ្យភាព ឬក៏គំរាមកំហែងសម្រាប់ប្រទេសសម្ពន្ធមិត្ដណាមួយនោះឡើយ”។ រដ្ឋមន្ដ្រីការបរទេសហ្វីលីពីន គឺលោក Albert del Rosario ចាត់ទុកថាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក ជាមួយនឹងសេចក្ដីប្រកាសរួមរបស់ប្រទេសទាំង២ គឺជាញ្ញត្តិមួយបញ្ជាក់ពីវិវាទលើអធិបតេយ្យភាពដែនសមុទ្រចិនខាងត្បូង។ ការិយាល័យរដ្ឋមន្ដ្រីក្រសួងការបរទេសអាមេរិកក៏បានរៀបចំកាលវិភាគ ជំរុញឱ្យមានកិច្ចពិភាក្សាស្ដីពីយោធារវាងរដ្ឋមន្ដ្រីការបរទេស នឹងរដ្ឋមន្ដ្រីការបរទេសហ្វីលីពីន។
ចិនដាក់សំណួរចង់ឱ្យអាមេរិកបក ស្រាយពីគោលបំណងទាំងនេះអ្នកនាំពាក្យក្រសួងការបរទេសចិនបានដាក់សំណួរថា តើសកម្មភាពរបស់អាមេរិកសមស្របទៅនឹងការអភិវឌ្ឍសន្ដិភាពនៅក្នុងតំបន់ដែរឬទេ? អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសក្រោយពេលអាមេរិកនិង អូស្ដ្រាលីបង្កើនកិច្ចសហប្រតិបត្ដិការយោធាថា “ការបង្កើននិងពង្រីកសម្ពន្ធមិត្ដយោធាក្នុងតំបន់មិនសមស្រប និងមិនដើម្បីផលប្រយោជន៍របស់បណ្ដាប្រទេសក្នុងតំបន់នោះឡើយ”។ មន្ដ្រីចិនបញ្ជាក់ថា គោលដៅរបស់អាមេរិកគឺដើម្បីបង្ហាញពីឥទ្ធិពលរបស់ខ្លួននៅ អាស៊ីភាគខាងកើតក្នុងពេលដែលស្ថានភាពនយោបាយនៅលើពិភពលោកកំពុង ជួបបញ្ហាស្មុគស្មាញនោះ។
មន្ដ្រីចិនបញ្ជាក់ថា រាល់ការជ្រៀតជ្រែកណាមួយពីភាគខាងក្រៅចូលក្នុងតំបន់សុទ្ធសឹងតែ ប៉ះពាល់ដល់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងតែងតែចង់បាននោះ។ ក្នុងពេលជាមួយគ្នានោះដែរ សារព័ត៌មាន Global Times បានផ្សព្វផ្សាយថាប្រសិនបើអូស្ដ្រាលីអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់អាកាសយានដ្ឋានយោធាសម្រាប់ដាក់សម្ពាធទៅលើចិននោះគឺ រដ្ឋាភិបាលអូស្ដ្រាលីនឹងស្ថិតនៅជាផ្ទាំងស៊ីបសម្រាប់ការពារ គ្រាប់ឱ្យអាមេរិក ៕
ប្រែសម្រួល៖ ម៉ែវ សាធី