មន្ដ្រី​បរិស្ថាន​ខ្ចី​រថយន្ដ​គេ​បើក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​មិន​ទទួលខុសត្រូវ​រង​ការ​បណ្ដឹង​ពី​ជន​រង​គ្រោះ​

ចែករំលែក៖

​ខេត្តពោធិ៍សាត់​៖​ យោង​តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ នាក់​ រ៉េ​ត​ ភេទ​ប្រុស​ អាយុ​ ៥១​ឆ្នាំ​ រស់នៅ​ភូមិ​សាមគ្គី​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​ (​ត្រូវជា​ឪពុក​ជន​រង​គ្រោះ​)​ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​មក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ ដើម្បី​សុំ​ឱ្យ​ជួយ​អន្ដរាគមន៍​យក​រថយន្ដ​ម៉ាក​ លុ​ច​ស៊ី​ស​ ៤៧០​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AE-5581​ បង្ក​ការ​គ្រោះថ្នាក់​ចរាចរណ៍​មក​រក្សា​ទុក​នៅ​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​ ។​

dw (2)

​នៅ​ក្នុង​ពាក្យបណ្ដឹង​នោះ​ប្ដឹង​ឈ្មោះ​ រិ​ន​ វ៉ា​ន់​ដា​ ភេទ​ប្រុស​ អាយុ​ ៣៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ចំការ​ចេក​ខាងជើង​ សង្កាត់​ផ្ទះ​ព្រៃ​ ក្រុង​-​ខេត្តពោធិ៍សាត់​ ជាម​ន្ដ្រី​បរិស្ថាន​ខេត្តពោធិ៍សាត់​ ក្នុង​ពាក្យបណ្ដឹង​នោះ​បាន​រៀបរាប់​បន្ដ​ថា​ កាលពី​វេលា​ម៉ោង​ ៣.៣០​នាទី​រសៀល​ ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក​ សង្កាត់​រលាប​ ក្រុង​.​ខេត្តពោធិ៍សាត់​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បង្ក​ដោយ​រថយន្ដ​ខាងលើ​ បណ្ដាល​ឱ្យ​បុរស​ ២​នាក់​ ជិះ​ម៉ូតូ​បុក​ពីក្រោយ​ដួល​រង​របួសធ្ងន់​ ប៉ុន្ដែ​រថយន្ដ​ខាងលើ​នេះ​មិន​បាន​ឈប់​ទទួលខុសត្រូវ​នោះ​ទេ​ ដោយ​បើក​បត់​ឆ្វេង​រត់គេច​ខ្លួន​បាត់​ស្រមោល​ លុះ​ក្រោយមក​ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ឃើញ​ ទើប​ប្ដឹង​ចូល​អភិបាលខេត្ត​ដើម្បី​យក​វត្ថុ​តាង​មក​រក្សា​ទុក​និង​ដោះស្រាយ​គ្នា​តាម​នីតិវិធី​ ។​

​ប្រភព​នានា​ឱ្យ​ដឹង​ថា​ មន្ដ្រី​បរិស្ថាន​ឈ្មោះ​ រិ​ន​ វ៉ា​ន់​ដា​ អ្នកបើកបរ​រថយន្ដ​បង្ក​ខាងលើ​ គឺ​ខ្ចី​រថយន្ដ​ឈ្មោះ​ ភួង​ ស្រៀវ​ រស់នៅ​ឃុំ​ឈើ​តុំ​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ (​អតីត​ជាម​ន្ដ្រី​ បរិស្ថាន​ជាប់កិច្ចសន្យា​)​ ដែល​ត្រូវ​បាន​គេ​ដក​ចេញ​ជា​លើក​ទី​២​ ខណៈ​មានរឿង​អាស្រូវ​មិន​ចេះ​ឈប់​មិន​ចេះ​ឈរ​ ប្រភព​បន្ដ​ទៀត​ថា​ រិ​ន​ វ៉ា​ន់​ដា​ មន្ដ្រី​បរិស្ថាន​ចេញ​មុខ​សម្របសម្រួល​គ្នា​ជាមួយ​ជន​រង​គ្រោះ​ នៅ​អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​ ដោយ​ភាគី​ខាង​ជន​រង​គ្រោះ​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ថ្លៃ​ខូចខាត​ម៉ូតូ​ ១​គ្រឿង​ និង​មនុស្ស​រង​របួសធ្ងន់​ដេក​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​នៅឡើយ​ចំនួន​ ២​ពាន់​ដុល្លារ​ ប៉ុន្ដែ​មន្ដ្រី​បរិស្ថាន​ខ្ចី​ឡាន​គេ​បើក​ អោយ​ចំនួន​តែ​ ៦០​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ដោយ​ការ​សម្របសម្រួល​មិន​ត្រូវ​រូ​វ​គ្នា​ សំណុំរឿង​ខាងលើ​ បាន​បញ្ជូន​ទៅ​ដល់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ ដោយ​ភាគី​ជន​រង​គ្រោះ​ទារ​សំណង​ចំនួន​ ២​ពាន់​ដុល្លារ​ដដែល​ ប៉ុន្ដែ​ភាគី​ខាង​រថយន្ដ​បង្ក​ទារ​សំណង​ថ្លៃ​ខូចខាត​រថយន្ដ​ចំនួន​ ៣​ពាន់​ដុល្លារ​វិញ​ ដូច្នេះ​ករណី​នេះ​គេ​កំពុង​រង់ចាំ​មើល​ការ​ចរចា​គ្នា​បន្ដ​ទៀត​ ៕​

dw (1)

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print