ប្រទេស​ហុង​គ្រី​បិទ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ក្រូ​អាត​ដោយសារ​តែ​ជនភៀសខ្លួន

ចែករំលែក៖

​រដ្ឋាភិបាល​ប្រទេស​ហុង​គ្រី​(Hungary)​ បាន​ប្រកាស​បិទ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ក្រូ​អាត​ (Croatia)​ ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ហូរ​ជនភៀសខ្លួន​ចូល​ក្នុង​ប្រទេស​នេះ​ឆ្លងកាត់​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ភាគ​ខាងលិច​នោះ​ ។​ រដ្ឋាភិបាល​ហុង​គ្រី​បាន​អះអាង​ថា​ ការ​ធ្វើ​បែប​នេះ​របស់​ខ្លួន​គឺ​ដើម្បី​ឲ្យ​ជនភៀសខ្លួន​ទាំងនោះ​តម្រង់​ទិស​ដៅ​ឆ្លងកាត់​តាម​ រយៈ​ប្រទេស​ស្លូ​វី​នៀ​ (Slovenia)​ ជំនួស​វិញ​ ។​

_86174860_029644090

​ប្រទេស​ហុង​គ្រី​ត្រូវ​គេ​មើលឃើញ​ថា​ ជា​ច្រក​ផ្លូវ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ឆ្លងកាត់​របស់​ក្រុម​ជនភៀសខ្លួន​ដែល​មាន​បំណង​ចង់ទៅ​កាន់​ប្រទេស​អូ​ទ្រី​ស​(Austia)​ និង​ទៅ​កាន់​ប្រទេស​អា​ល្លឺ​ម៉​ង់​ ។​

​ប្រទេស​នេះ​ កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ បាន​ប្រកាស​បិទ​ព្រំដែន​របស់​ខ្លួន​ បន្ទាប់​ពី​មេដឹកនាំ​សហគមន៍​អឺរ៉ុប​បរាជ័យ​មិន​បាន​គាំទ្រ​គម្រោងការ​របស់​ហុង​គ្រី​ដែល​បញ្ជូន​កងទ័ព​ឲ្យ​ទៅ​ទប់ស្កាត់​ការ​ហូរ​ចូល​ជនភៀសខ្លួន​នៅ​ប្រទេស​ក្រិ​ក​(Greece)​ ។​

​នៅ​តាម​បន្ទាត់​ព្រំដែន​ គេ​បាន​ពង្រឹង​សុវត្ថិភាព​ដោយ​បន្ថែម​របង​បន្លា​លួស​ ហើយ​បាន​ប្រកាស​បិទ​កាលពី​វេលា​ម៉ោង​២២​ ម៉ោង​នៅ​ក្នុង​តំបន់​ ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​ជនភៀសខ្លួន​ជា​ច្រើន​រយ​នាក់​ដែល​បាន​មក​ដល់​ព្រំដែន​មុន​ពេល​កំណត់​បិទ​ព្រំដែន​ ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ផង​ដែរ​ ។​

​លោក​ Peter​ Szijjarto​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ប្រទេស​ហុង​គ្រី​បាន​មាន​ប្រសាសន៍​ថា​ «​យើង​បានដឹង​យ៉ាង​ច្បាស់​នេះ​ វិធី​នេះ​មិនមែន​ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​យើង​នោះ​ទេ​ ប៉ុន្តែ​វា​ជា​វិធី​ដែល​ល្អ​បំផុត​ទី​២​ប៉ុណ្ណោះ​»​ ។​ លោក​បន្ត​ថា​ ទោះបី​យ៉ាងណា​ក៏​ដោយ​ ជនភៀសខ្លួន​ទាំងឡាយ​នៅ​តែ​អាច​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ហុង​គ្រី​បាន​តាម​រយៈ​ច្រកព្រំដែន​ផ្សេង​ពី​នេះ​២​ទៀត​ ។​ ប្រទេស​ហុង​គ្រី​បាន​ផ្សា​ភ្ជាប់​ព្រំដែន​ជាមួយ​ប្រទេស​សឺ​បៀ​(Serbia)​ រួច​ហើយ​ផង​ដែរ​ ។​

​មានការ​ព្រួយបារម្ភ​នៅ​ក្នុង​ប្រទេស​ស្លូ​វី​នៀ​ថា​ ការ​ដែល​បិទ​ព្រំដែន​ហុង​គ្រី​ជាប់​ជាមួយ​ក្រូ​អាត​នោះ​ធ្វើ​ឲ្យ​ជនភៀសខ្លួន​កាន់តែ​ច្រើន​ឡើង​បន្ថែម​កកកុញ​នៅ​ក្នុង​ប្រទេស​ស្លូ​វី​នៀ​ ។​

​លោក​ Ranko​ Ostojic​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក្រូ​អាត​បាន​ថ្លែង​ថា​ ក្រូ​អាត​នឹង​បើកផ្លូវ​តាម​ច្រករបៀង​ឆ្ពោះទៅ​កាន់​ស្លូ​វី​នៀ​។​ លោក​ Ostojic​ បន្ត​ថា​ ក្រូ​អាត​មិន​បាន​ភ្ជាប់​កិច្ចព្រមព្រៀង​ណាមួយ​ជាមួយ​ប្រទេស​ស្លូ​វី​នៀ​នោះ​ទេ​ ។​ នេះ​ជា​វិធី​តែ​មួយ​គត់​ដែល​ក្រូ​អាត​គួរ​ធ្វើ​ ។​

​ជា​ការ​ឆ្លើយ​តប​វិញ​ ស្លូ​វី​នៀ​បាន​បញ្ឈប់​ការ​ដឹក​ជញ្ជូន​អ្នកដំណើរ​តាម​រថភ្លើង​មក​ពី​ប្រទេស​ក្រូ​អាត​ ។​ នេះ​បើ​តាម​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ផ្លូវដែក​ក្រូ​អាត​ប្រកាស​ឲ្យ​ដឹង​ ។​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្លូ​វី​នៀ​ លោកស្រី​ Vesna​ Gjorkos​ Znidar​ បាន​ថ្លែង​ថា​ កម្លាំង​ប៉ូលិស​ត្រូវ​តែ​ដាក់​ពង្រាយ​បន្ថែម​ទៀត​នៅ​ព្រំដែន​ជាប់​ជាមួយ​ក្រូ​អាត​ ។​ ប៉ុន្តែ​លោកស្រី​បាន​អះអាង​ថា​ ប្រទេស​លោកស្រី​នៅ​តែ​ទទួលយក​ជនភៀសខ្លួន​តាម​បណ្តោយ​ព្រំដែន​អូ​ទ្រី​ស​ និង​អា​ល្លឺ​ម៉​ង់​ និង​នៅ​តែ​បើកចំហរ​ព្រំដែន​ជា​និច្ច​ ៕​

_86174869_crexbkfukaa7q62_86174061_86174060_86174065_86174064_86174243_serbiahungary4641015.cmp

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print